ព័ត៌មានអន្ដរជាតិ
ទូកនេសាទខ្នាតតូច ជប៉ុន បុកជាមួយនាវា រុស្ស៊ី ទម្ងន់ ៦៦២ តោន ផ្អើលពេញសមុទ្រ
ទូកនេសាទជប៉ុនមួយគ្រឿង និងនាវារុស្ស៊ីមួយគ្រឿង បានបុកគ្នា ហើយក្រឡាប់នៅឯឆ្នេរសមុទ្រ នៃខេត្តហុកកៃដូភាគខាងជើង របស់ប្រទេសជប៉ុន នៅព្រឹកថ្ងៃពុធនេះ បណ្តាលឲ្យនាវិក ៣ នាក់បានស្លាប់ ។

ឆ្មាំឆ្នេរសមុទ្រជប៉ុននិយាយថា ទូកជប៉ុនទម្ងន់ ៩.៧ តោនឈ្មោះ Daihachi Hokkoumaru បានបុកជាមួយនាវារុស្ស៊ីទម្ងន់ ៦៦២ តោនឈ្មោះ AMUR នៅសមុទ្រ Okhotsk ប្រហែល ២៣ គីឡូម៉ែត្រភាគឦសាននៃកំពង់ផែ Monbetsu នៅម៉ោងប្រហែល ៦ ព្រឹក (ម៉ោងនៅជប៉ុន) ។
ឆ្មាំឆ្នេរសមុទ្រជប៉ុនបន្តថា ទូកនេសាទជប៉ុន មានសមាជិកនាវិក ៥ នាក់ ហើយជាកម្មសិទ្ធិរបស់សហករណ៍ជលផល ដែលមានមូលដ្ឋាននៅកំពង់ផែ Monbetsu របស់កោះហុកកៃដូ កំពុងនេសាទក្ដាម នៅមុនហេតុការណ៍បុកគ្នា ខណៈនាវារុស្ស៊ីមានសមាជិកនាវិក ២៣ នាក់ ។

ឆ្មាំឆ្នេរបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ ៣ នាក់នោះម្នាក់ជាប្រធានវិស្វករអាយុ ៦០ ឆ្នាំ និង ២ នាក់ទៀតស្ថិតក្នុងអាយុ ៣០ ឆ្នាំ ។
ទន្ទឹមនោះ យោងតាមអ្នកពន្លត់អគ្គិភ័យក្នុងស្រុក បានឲ្យដឹងថា ក្នុងចំណោមអ្នកដែលនៅរស់ចំនួន ២ នាក់ទៀត ម្នាក់រងរបួសស្រាល និងម្នាក់ទៀតកំពុងសន្លប់ ខណៈនាវិកខាងនាវារុស្ស៊ី មិនមានរបាយការណ៍ពីការស្លាប់ និងរងរបួសឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Japan Times
ចុចអាន ៖ ជប៉ុន ហាមចូលអ្នកដំណើរចេញពីកម្ពុជា ថៃ និង ៥ ប្រទេសទៀត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


