កូវីដ-១៩
ជប៉ុនហាមចូលអ្នកដំណើរចេញពីកម្ពុជា ថៃ និង៥ប្រទេសទៀត
រដ្ឋាភិបាលប្រទេសជប៉ុននិយាយនៅថ្ងៃពុធថា ជប៉ុននឹងហាមអ្នកដំណើរបរទេសទាំងអស់ដែលចេញពីប្រទេសកម្ពុជា ថៃ និង៥ប្រទេសផ្សេងទៀតមិនឲ្យចូលប្រទេសខ្លួនឡើយដើម្បីទប់ស្កាត់កូវីដ-១៩។
ចំណាត់ការនេះនឹងត្រូវមានប្រសិទ្ធភាពចាប់ពីថ្ងៃសុក្រ ទី២១ ខែឧសភា សប្តាហ៍នេះ។ ការហាមអ្នកដំណើរជនបរទេសទាំងអស់ដែលចេញពីប្រទេសកម្ពុជា ថៃ និង៥ប្រទេសផ្សេងទៀតមាន ស្រីលង្កា សីស្ហែល សេនលូសៀ ទីម័រខាងកើត និងម៉ុងហ្គោលីដែលបានធ្វើឲ្យកើតចំនួនប្រទេស និងតំបន់ដែលត្រូវរឹតត្បិុតដល់ទៅ១៥៩។

អ្នកដំណើរបរទេសទាំងអស់ដែលបានទៅកាន់តំបន់ទាំងនោះក្នុងរយៈពេល១៤ថ្ងៃនៃការមកដល់នឹងមិនត្រូវអនុញ្ញាតឲ្យចូលប្រទេសជប៉ុនឡើយ លើកលែងតែមានករណីពិសេស។ ជនជាតិជប៉ុនមិនស្ថិតនៅក្រោមបំរាមនេះទេ។
ការចេញវិធានការនេះដើម្បីទប់ស្កាត់កូវីដ-១៩ដែលកំពុងរាលដាលនៅប្រទេសជប៉ុន ខណៈប្រទេសអាស៊ីមួយនេះគ្រោងនឹងបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ។
ទន្ទឹមជាមួយគ្នានេះ មហាជនជាច្រើនបានដាក់ញត្តិតាមអនឡាញឲ្យជប៉ុនលុបចោលគម្រោងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកនេះដោយសារប្រឈមនឹងកូវីដ-១៩ ប៉ុន្តែទាំងរដ្ឋាភិបាលជប៉ុន និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅតែប្តេជ្ញាដំណើរការព្រឹត្តិការណ៍កីឡានេះដដែល។
សូមបញ្ជាក់ថា ប្រទេសជប៉ុនគិតត្រឹមថ្ងៃទី១៩ ខែឧសភា ម្សិលមិញនេះមានករណីឆ្លងសរុបចំនួន៦៩២ ៧០២នាក់ និងករណីស្លាប់ចំនួន១១៨៥១នាក់៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ nippon
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


