សុខភាព
មិនមែនគ្រប់ការលេងកីឡាទាំងអស់ ផ្ដល់នូវសុខភាពល្អនោះទេ ប្រសិនបើលោកអ្នកមិនដឹងចំណុចខាងក្រោមនេះ
មុនសម្រេចលេងកីឡាប្រភេទណាមួយត្រូវគួរពិនិត្យសុខភាពជាមុនសិន ជាពិសេសសុខភាពបេះដូង( Cardiologie du sport ) និងសួត។ ស្ថានភាពសុខភាពខ្លះ អាចបង្កនូវហានិភ័យភ្លាមៗបាននៅពេលលេងឬពេលហាត់។
ខាងក្រោមនេះជាគោលការណ៍១០យ៉ាង ត្រូវតែគោរពដើម្បីកាត់បន្ថយនូវហានិភ័យអំឡុងពេលលេងកីឡាឫហាត់ប្រាណ៖
១) សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ អំឡុងពេលឫក្រោយពេលហាត់ ឫលេងកីឡា បើសិនជាមានអាការៈឈឺដើមទ្រូង (Douleur thoracique) ឫក៏ហត់ខុសពីធម្មតា (essoufflement anormal)
២) សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ករណីមានញ័រដើមទ្រូង
៣) និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជសបន្ទាន់ ករណីមានអាការៈងងឹតមុខ ឫខ្យល់គរ
៤) ត្រូវកម្ដៅសាច់ដុំមុនរាល់ពេលហាត់ប្រាណឫលេងកីឡា
៥) ត្រូវពិសាទឹក ឲ្យបានសមរម្យ រាល់ពេលហាត់ប្រាណឫលេងកីឡា៣០នាទី
៦) កន្លែងហាត់ប្រាណឫលេងកីឡាមិនត្រូវត្រជាក់ពេក (-5 អង្សា) ឫជាមួយក្តៅពេក លើសពី (35 អង្សា)
៧) មិនត្រូវពិសាបារី ២ម៉ោងមុន ឫក្រោយ ហាត់ប្រាណឫលេងកីទ្បា
៨) ជៀសវាងប្រើថ្នាំជំនួយកម្លាំង (Substance dopante)
៩) ពេលមានគ្រុនក្តៅ ឬជំងឺផ្តាសាយត្រូវផ្អាកជាបណ្តោះអាសន្នក្នុងការលេងកីឡាឫហាត់ប្រាណ
១០) ត្រូវពិនិត្យសុខភាពជាមុនសិន មុននិងទៅលេងកីឡាកម្រិតធ្ងន់ប្រភេទណាមួយ។



“ប្រសិនបើមានរោគសញ្ញាឬអាការៈដូចបានជម្រាបជូនខាងលើ ឫមានបំណងទទួលបានព័ត៌មានលំអិតបន្ថែម និងដើម្បីបន្ថយហានិភ័យដល់អាយុជីវិត សូមលោកអ្នកមកជួបពិគ្រោះ ជាមួយគ្រូពេទ្យជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការប្រឹក្សា ប្រកបដោយប្រសិទ្ធភាពខ្ពស់”៕

អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



