កូវីដ-១៩
២៤ ម៉ោង ខេត្តប៉ៃលិន រាយការណ៍អ្នកវិជ្ជមានកូវីដ ៤២ ករណីទៀត
យោងតាមលទ្ធផលធ្វើតេស្តរហ័ស (Rapid Test) របស់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤២ ករណីនៅថ្ងៃ ០១ មិថុនា ២០២១។
តាមសេចក្តីជូនដំណឹងករណីឆ្លងទាំង ៤២ ករណីនៅខេត្តប៉ៃលិន ដោយសារប៉ះពាល់អ្នកជំងឺដែលមានវិជ្ជមានកូវីដ១៩។
ចំពោះទីតាំង និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីធ-១៩ខាងលើ រដ្ឋបាលខេត្តប៉ៃលិនបានចេញវិធានការ រដ្ឋបាលផ្អាកជាបណ្តោះអាសន្នទីតាំងអាជីវកម្មក្រុមហ៊ុន និងបានយកទីតាំងអគារក្រុមហ៊ុនធ្វើជាមណ្ឌលចត្តាឡីស័ក។ ជាមួយគ្នានេះរដ្ឋបាលខេត្តបានចេញវិធានការរដ្ឋបាលបិទខ្ទប់ជាបណ្តោះអាសន្ននូវខ្នងផ្ទះមួយចំនួន ក្នុងភូមិចំនួន ០៣ នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលធ្លាប់មានការប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ សូមតាមដានសុខភាពជាប្រចាំ ក្នុងករណីសង្ស័យត្រូវរួសរាន់ទៅ ជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពដែលនៅជិតបំផុតរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង)៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


