ព័ត៌មានអន្ដរជាតិ
ហេតុផល២យ៉ាង ជប៉ុនត្រូវបង្ខំចិត្ត បោះចោលវ៉ាក់សាំងកូវីដជាង ៧,០០០ ដូស
កាសែត Yomiuri បានចុះផ្សាយនៅថ្ងៃអាទិត្យទី៦ ខែមិថុនានេះថា វ៉ាក់សាំងកូវីដ ជាង៧,០០០ដូស ត្រូវបានបោះចោលក្នុងប្រទេសជប៉ុន ដោយសារតែការធ្វេសប្រហែស ស្របពេលប្រទេសជប៉ុន កំពុងប្រឹងប្រែងចាក់ថ្នាំបង្ការដល់ប្រជាជនរបស់ខ្លួន ក្នុងរលកទី៤នៃវីរុសកូរ៉ូណា។

មន្ទីរពេទ្យនិងមជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំៗ មួយកន្លែងៗ បានបោះចោលវ៉ាក់សាំង Pfizer ប្រហែល១,០០០ដូស ដោយសារតែវាត្រូវបានគេរក្សាទុកនៅក្នុង សីតុណ្ហភាពក្តៅ បណ្តាលឲ្យខូច ខណៈ១២ដូសត្រូវបានបោះចោលនៅមន្ទីរពេទ្យមួយក្នុងទីក្រុងតូក្យូ ដោយសារមានកម្រិតល្បាយរាវជ្រុល។
មន្ទីរពេទ្យជាតិ Omuta នៅខេត្តភាគនិរតី Fukuoka បានធ្វើការសុំទោសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា “យើងសោកស្តាយយ៉ាងខ្លាំង ដែលត្រូវបោះចោលវ៉ាក់សាំងដ៏មានតម្លៃ ដោយសារតែការគ្រប់គ្រងមិនត្រឹមត្រូវរបស់យើង នៅពេលដែលមានមនុស្សជាច្រើនចង់ចាក់វ៉ាក់សាំង”។

ក្នុងរយៈពេលតិចជាង៥០ថ្ងៃមុនការចាប់ផ្តើមនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនបានចាក់វ៉ាក់សាំងប្រហែល៩ភាគរយដល់ប្រជាជនរបស់ខ្លួនយ៉ាងហោចណាស់មួយដូស ដែលនេះជាយុទ្ធនាការចាក់វ៉ាក់សាំងដ៏យឺតមួយ ក្នុងចំណោមបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន។
ទីក្រុងតូក្យូ កំពុងស្ថិតនៅក្រោមវិធានការដាក់ក្នុងគ្រាអាសន្នដោយសារជំងឺកូវីដ-១៩ រួមជាមួយតំបន់ចំនួន៨ផ្សេងទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ២ ជាកន្លែងធ្វើតេស្តវ៉ាក់សាំងថ្មីរបស់ ចិន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


