ព័ត៌មានអន្ដរជាតិ
ព្យុះសង្ឃរាអាត្លង់ទិចខ្លាំងបំផុតក្នុងឆ្នាំនេះវាយប្រហារដីគោក
ព្យុះសង្ឃរា Iota បានបង្កឲ្យមានការបាក់ដីនៅក្នុងប្រទេស នីការ៉ាហ្គូ, ពីរសប្តាហ៍បន្ទាប់ពីព្យុះដ៏សាហាវមួយទៀតបានវាយប្រហារ។
មជ្ឈមណ្ឌលព្យុះជាតិអាមេរិក (NHC) បាននិយាយថា ព្យុះនេះបានឆ្លងកាត់ឆ្នេរសមុទ្រកាលពីល្ងាចថ្ងៃចន្ទ។

នៅសមុទ្រ ព្យុះនេះបានបង្កើនកម្លាំងដល់ព្យុះប្រភេទ៥មុនពេលបង្កឲ្យមានការបាក់ដីជាមួយកម្លាំងខ្យល់អតិបរមារហូតដល់២៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
នៅពេលវាយប្រហារប្រទេសនីការ៉ាហ្គួ វាបានចុះខ្សោយទៅជាព្យុះប្រភេទ៤ប៉ុន្តែ NHC និយាយថា វានៅតែមានគ្រោះថ្នាក់ខ្លាំងណាស់។

ទីភ្នាក់ងារនេះបានព្រមានពីខ្យល់បក់ខ្លាំង រលកសមុទ្រខ្ពស់ៗនិងភ្លៀងធ្លាក់ឥតឈប់ឈរ។
លោកប្រធានាធិបតី Juan Orlando Hernández នៃប្រទេសជិតខាងគឺហុងឌូរ៉ាសបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុននេះថា “អ្វីដែលកាន់តែខិតមកជិតគឺជាគ្រាប់បែកមួយ”។

Iota គឺជាព្យុះសង្ឃរាអាត្លង់ទិចខ្លាំងបំផុតក្នុងឆ្នាំនេះហើយជាព្យុះសង្ឃរាទី២ក្នុងខែវិច្ឆិកាដែលបានឈានដល់ប្រភេទទី៥ខណៈព្យុះសង្ឃរាប្រភេទនេះចុងក្រោយបំផុតគឺនៅក្នុងឆ្នាំ១៩៣២។
ប្រទេសហុងឌូរ៉ាស ហ្គាតេម៉ាឡានិងនីការ៉ាហ្គួបានជម្លៀសប្រជាជនដែលរស់នៅក្នុងតំបន់ទំនាបនិងក្បែរទន្លេក្នុងតំបន់ឆ្នេរអាត្លង់ទិចដែលព្យុះ Iota ត្រូវបានគេរំពឹងថានឹងវាយប្រហារ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន