ព័ត៌មានអន្ដរជាតិ
វៀតណាម ស្ថិតក្នុងចំណោមប្រទេសទាំង៩២ ដែលសហរដ្ឋអាមេរិក នឹងផ្តល់ វ៉ាក់សាំង Pfizer–BioNTech ឲ្យ
ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងហាណូយបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង ៩២ ដែលសហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំង Pfizer – BioNTech ឲ្យ នៅត្រឹមខែមិថុនាឆ្នាំក្រោយ។

ស្ថានទូតបាននិយាយនៅក្នុង Facebook ថា “លោកប្រធានាធិបតី Biden ទើបតែបានប្រកាសថា សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំង Pfizer-BioNTech ចំនួនកន្លះពាន់លានដូស ដល់ប្រទេសចំនួន ៩២ លើពិភពលោករួមទាំង វៀតណាមផងដែរ។
“ដរាបណាវីរុសនេះ មាននៅកន្លែងណាមួយលើពិភពលោក យើងទាំងអស់សុទ្ធតែមានហានិភ័យ។ យើងត្រូវតែកម្ចាត់វានៅគ្រប់តំបន់នៃពិភពលោក។ យើងរឹងមាំជាមួយគ្នា ហើយយើងនឹងយកឈ្នះលើជំងឺរាតត្បាតនេះ”។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតមិនបានផ្តល់ចំនួនជាក់លាក់នៃ វ៉ាក់សាំងដែលផ្តល់ឲ្យប្រទេសវៀតណាមនោះទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងចែកចាយវ៉ាក់សាំងកូវីដ Pfizer – BioNTech ចំនួន ៥០០ លានដូស ដល់ប្រទេសដែលមានចំណូលមធ្យមនិងទាបចំនួន៩២ ដែលត្រូវបានកំណត់ដោយការប្តេជ្ញាចិត្តរបស់កម្មវិធី COVAX និងទៅឲ្យសហភាពអាហ្រ្វិកនៅត្រឹមខែមិថុនាឆ្នាំក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ក្រុមហ៊ុនយក្សលំដាប់ពិភពលោកចំនួន២ ចូលរួមវិភាគទានជួយ វៀតណាម ទិញវ៉ាក់សាំងកូវីដ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


