ព័ត៌មានជាតិ
អ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា កោះហៅបន្ទាន់អ្នកម៉ៅការ ចូលខ្លួនដោះស្រាយ
បន្ទាប់ពីមានរឿងតវ៉ាពីសំណាក់កម្មករ ដែលធ្វើការឲ្យក្រុមហ៊ុនក្រុងរណបឆាយណារបស់ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា ថាមិនបានបើកលុយឲ្យកម្មករជាច្រើនថ្ងៃ ភ្លាមធ្វើឲ្យមានការភ្ញាក់ផ្អើល ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសស្វែងរកអ្នកទទួលម៉ៅការសាងសង់អាគារនោះភ្លាមៗ។
លោក ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេងណាវ៉ាត់ត្រា បានបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនលោកថា” ខ្ញុំបាទ ប៉ែន វុទ្វី ជា អ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេងណាវ៉ាត់ត្រា សូមគោរពអញ្ជើញលោកពៅសុខសាន្ត ហៅ big ដែលជាមេម៉ៅការសាងសង់ អគារពាណិជ្ជកម្ម គ្រោងចំនួន៣០ អគារនៅគម្រោង សូមចូលរួមដោះស្រាយជាមួយ ពុកម៉ែបងប្អូន កម្មករកម្មការិនី ចំនួនជាង២០០នាក់។ និងគោរពកាតព្វកិច្ចតាមកិច្ចសន្យាព្រមព្រៀងជាមួយក្រុមហ៊ុនជាបន្ទាន់ បើពុំដូច្នោះទេក្រុមហ៊ុននឹងបង្ខំចិត្តធ្វើតាមផ្លូវច្បាប់។ ខ្ញុំបាទបានព្យាយាម ទាក់ទងជាច្រើនលើក ច្រើនសារតែលោកមិនព្រម លើកទូរស័ព្ទព្រោះវា គឺជាការគេចវេះដែលធ្វើឲ្យប៉ះពាល់កិត្តិយសក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។”
តាមការបញ្ជាក់បន្ថែមរបស់ ប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបញ្ជាក់ផងដែលថា កន្លងមកឲ្យតែលោក ពៅ សុខសាន្ដ ដែលជាមេការខាងលើឲ្យតែមកសុំពិគ្រោះសំណើបើកប្រាក់ឈ្នួល ជូនបុគ្គលិក (ខ្ចី)ខាងក្រុមហ៊ុនតែងតែសម្របសម្រួលជូនជានិច្ច តែដោយឡែកនៅថ្ងៃទី១១ ខែ៦ ឆ្នាំ២០២១ នេះ លោកពៅសុខសាន្តពុំបានផ្ដល់ព័ត៌មានជូនមកក្រុមហ៊ុនទេ។ តែបែរជាបាត់ដំណឹងហើយ ខាងក្រុមហ៊ុនទាក់ទងមិនបានទៅវិញ។
គិតមកដល់ម៉ោងនេះ នៅមិនទាន់ដឹងថា ការដោះស្រាងស្ដីពីការតវ៉ារបស់កម្មករខាងលើ ដោះ ស្រាយដល់ចំណុចណានៅឡើយនោះទេ យើងនឹងរង់ចាំមើលលទ្ធផលទាំងអស់គ្នា៕
អត្ថបទ៖ ស៊ុនហួត
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង