សុខភាព
តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺបេះដូងខ្សោយ?
១) ដូចម្ដេចដែលហៅថាជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ (Heart Failure)?
ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមិនមានន័យថា បេះដូងរបស់យើងឈប់ដើរនោះទេ។
ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូង ក្នុងការច្របាច់បញ្ជូនឈាមឲ្យបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ជំងឺនេះ អាចកើតមានលើមនុស្សគ្រប់អាយុ គ្រប់វ័យ ប៉ុន្តែជាទូទៅជំងឺនេះច្រើនកើតលើមនុស្ស ដែលមានវ័យចំណាស់។

២) តើជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានរោគសញ្ញាដូចម្តេចខ្លះ?
ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ មានរោគសញ្ញាចម្បងដូចជា៖
– ហត់ដង្ហក់ ពិបាកដកដង្ហើមពេលធ្វើចលនា ពេលនៅស្ងៀម ឬពេលគេងផ្ងារ
– អស់កម្លាំង ល្ហិតល្ហៃជារឿយៗ
– ហើមជើងទាំងសងខាង
– ញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់ជាងធម្មតា
– ក្អកជាប្រចាំ ឬដកដង្ហើមឮសូរ “ងឺៗ” ហើយមានកំហាកពណ៌ស ឬពណ៌ផ្កាឈូក លាយឈាម
រោគសញ្ញាទាំងនេះអាចកើតមានភ្លាមៗយ៉ាងស្រួចស្រាវ ឬកើតមានបន្តិចម្តងៗ អាស្រ័យទៅតាមមូលហេតុ និងស្ថានភាពនៃជំងឺ។

៣) តើមូលហេតុអ្វីខ្លះ ដែលបណ្ដាលឲ្យកើតជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?
មូលហេតុ ដែលបណ្តាលឲ្យកើតជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានដូចជា៖
– ជំងឺស្ទះសរសៃឈាមបេះដូង និងស្លោកសាច់បេះដូង (Ischemic Heart Disease and Heart Attack)
– ជំងឺលើសឈាម ឬលើសសម្ពាធឈាម (Hypertension)
– ជំងឺខូចប្រើសបេះដូង (Valvular Heart Disease)
– ជំងឺវិបត្តិសាច់ដុំបេះដូង (Cardiomyopathy) និងរលាកសាច់ដុំបេះដូង (Myocarditis)
– ជំងឺវិបត្តិចង្វាក់បេះដូង (Arrhythmia) ដូចជា ជំងឺបេះដូងដើរលឿនខុសចង្វាក់ (Atrial Fibrillation)
– ជំងឺបេះដូងពីកំណើត (Congenital Heart Disease) ដូចជា ជំងឺបេះដូងចំហ ថតខាងលើ (Atrial Septal Defect)
– ជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺអេដស៍ ជំងឺពកក។ល។

៤) បើអ្នកសង្ស័យថា មានជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ តើអ្នកគួរធ្វើដូចម្តេច?
កាលបើ អ្នកមានរោគសញ្ញាណាមួយ ដូចដែលបានរៀបរាប់ខាងលើ អ្នកគប្បីទៅជួបពិភាក្សាជាមួយគ្រូពេទ្យ។ គ្រូពេទ្យនឹងធ្វើការសួរនាំយ៉ាងល្អិតល្អន់ និងពិនិត្យរាងកាយជូនអ្នក ហើយព្រមទាំងអាចស្នើសុំការពិនិត្យអមវេជ្ជសាស្ត្រ មួយចំនួនទៀត ដើម្បីធ្វើរោគវិនិច្ឆ័យ ថាតើ អ្នកមានជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយឬទេ។

ការពិនិត្យអមវេជ្ជសាស្ត្រទាំងនោះរួមមាន៖
– ការថតសួត (Chest X-ray)
– ការពិនិត្យវាស់ចង្វាក់បេះដូង (ECG)
– ការពិនិត្យ អេកូបេះដូង (Echocardiography)
– ការពិនិត្យឈាម (Standard Blood Test)
– ការពិនិត្យអមវេជ្ជសាស្ត្រមួយចំនួនផ្សេងទៀត
៥) តើត្រូវព្យាបាលជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយតាមវិធីណាខ្លះ?
បើសិនជាអ្នក ត្រូវបានគ្រូពេទ្យរកឃើញថា អ្នកមានជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យថ្នាំមួយចំនួនដល់អ្នក ក្នុងគោលបំណងព្យាបាលបន្ថយរោគសញ្ញារំខាន។ អ្វីដែលសំខាន់ជាងនេះទៅទៀត គ្រូពេទ្យនឹងស្វែងរកមូលហេតុ ដែលធ្វើឲ្យអ្នកកើតមានជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ ហើយគាត់នឹងព្យាបាលបំបាត់មូលហេតុនេះទៅតាមតថភាពជាក់ស្តែងរួមមាន ការប្រើប្រាស់ថ្នាំ ការឆ្លុះសរសៃឈាម ការវះកាត់ជាដើម។
៦) តើមានវិធានការអ្វីខ្លះ ដើម្បីបង្ការជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ?
គន្លឹះដ៏សំខាន់ ក្នុងការបង្ការកុំឲ្យកើតមាន ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយហនិភ័យផ្សេងៗដែលនាំឲ្យកើតមានជំងឺនេះ។ ការកាត់បន្ថយហនិភ័យទាំងនេះតម្រូវឲ្យយើងមានទម្លាប់រស់នៅ ដែលនាំឲ្យមានសុខភាពល្អ និងការព្យាបាលបង្ការជំងឺ ដែលជាដើមហេតុនៃជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ។ ទម្លាប់រស់នៅ ដែលនាំឲ្យមានសុខភាពល្អ ដើម្បីបង្ការជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានដូចជា៖

– ឈប់ពិសាបារី និងគ្រឿងស្រវឹង
– ព្យាបាលជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ឬលើស សម្ពាធឈាមឲ្យ បានត្រឹមត្រូវ និងជាប់លាប់បំផុត
– ធ្វើលំហាត់ប្រាណឲ្យបានខ្ជាប់ខ្ជួន
– បរិភោគអាហារ ដែលនាំឲ្យមានសុខភាពល្អ ដូចជា បន្លែ និងត្រី
– រក្សាទម្ងន់ឲ្យសមស្រប តាមការណែនាំនៃវេជ្ជសាស្ត្រ
– កាត់បន្ថយភាពស្ត្រេសតានតឹងអារម្មណ៍
៧) អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើសម្រាប់អ្នកជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ
អ្វីដែលគួរធ្វើមានដូចជា៖
– ត្រូវទទួលទានថ្នាំឲ្យបានទៀងទាត់ និងត្រឹមត្រូវតាមវេជ្ជបញ្ជា
– ត្រូវរក្សាទម្ងន់ឲ្យបានសមស្រប
– ត្រូវកាត់បន្ថយការបរិភោគអំបិល ជាតិប្រៃ និងបន្ថយការហូបជាតិទឹក តាមការណែនាំនៃគ្រូពេទ្យ
– ត្រូវស្វែងរកណាត់ជួបគ្រូពេទ្យ បើមានជារោគសញ្ញាមិនធម្មតា ឬធ្ងន់ធ្ងរកើតមានឡើង
អ្វីដែលមិនគួរធ្វើមានដូចជា៖
– មិនត្រូវ ភ្លេចការទទួលទានថ្នាំឡើយ
– មិនត្រូវ ពិសាបារី និងសេពគ្រឿងស្រវឹងឡើយ
– មិនត្រូវ បញ្ឈប់ថ្នាំព្យាបាលតាមចិត្តខ្លួនឯងឡើយ


បើលោកអ្នកមានរោគសញ្ញាណាមួយ ដូចដែលបានរៀបរាប់ខាងលើ សូមមេត្តាអញ្ជើញមកជួបពិភាក្សា ពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យឯកទេស ជំនាញបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានរោគវិនិច្ឆ័យជាក់លាក់មួយ ជាមួយមធ្យោបាយពិនិត្យអមគ្លីនិកស៊ីជម្រៅ ឈានដល់ការផ្តល់ជូនវិធីសាស្ត្រព្យាបាល ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព ក្នុងទំនុកចិត្តខ្ពស់៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមស្វែងយល់ អំពីជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវ!

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា