Connect with us

ព័ត៌មានជាតិ

អាជីវករប្រមាណ ៧០ ភាគរយ ក្នុងរាជធានីភ្នំពេញ បានចូលលក់ដូរតាមផ្សាររដ្ឋឡើងវិញ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៥ មិថុនា ២០២១នេះ មានជីវករប្រមាណ ៧០ ភាគរយហើយ បានចូលមកលក់ដូរវិញហើយ ក្រោយរដ្ឋបាលរាជធានីជូនដំណឹងកាលពីយប់មិញ។ ដោយឡែក អាជីវករ លក់គ្រឿងហូបចុក បន្លែ ត្រីសាច់បានមកលក់ពេញ ១០០ភាគរយ ហើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងត្រួសៗ ពីគណៈកម្មាការតាមផ្សារមួយចំនួន ដូចជាផ្សារបឹងកេងកង ផ្សារធំថ្មី និងផ្សារទួលទំពូង។

ថ្ងៃ១៥ មិថុនានេះជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញសម្រេចឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ក្រោយពីបានបិទខ្ទប់មិនឱ្យដំណើរការ ចាប់តាំងពីអំឡុងខែ មេសាឆ្នាំ២០២១ កន្លងមក និងបានបើកឡើងវិញក្នុងកម្រិតត្រឹមតែលក់គ្រឿងហូបចុក បន្លែ ត្រីសាច់កាលពីថ្ងៃទី២៤​ ឧសភា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម