ព័ត៌មានជាតិ
ខេត្តព្រៃវែង កត់ត្រាអ្នកឆ្លងធ្ងន់បំផុត ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយ
រដ្ឋបាលខេត្តព្រៃវែង បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៦ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។
តួលេខអ្នកឆ្លងថ្មីចុងក្រោយ ៥៦ នាក់ ជាចំនួនដ៏ច្រើនបំផុតក្នុងរយៈពេល ៧ ថ្ងៃ ខណៈខេត្តជាប់ដងទន្លេនេះ ជាតំបន់ក្នុងការរាលដាលឆ្លងធ្ងន់ធ្ងរក្នុងសហគមន៍ ដែលសរុបអ្នកឆ្លងទូទាំងខេត្តឡើងដល់ ១ ០១២ នាក់គិតត្រឹមថ្ងៃ ១៥ មិថុនាឆ្នាំ២០២១។
បើតាមអត្តសញ្ញាណអ្នកឆ្លងថ្មីពាក់ព័ន្ធស្រុកក្រុងចំនួន ១០ និងអ្នកដំណើរពីក្រៅខេត្តមួយចំនួនក្នុងនោះមាន៖
១- ក្រុងព្រៃវែង ចំនួន ៤នាក់
២- ស្រុកពាមរក៍ ចំនួន ៨នាក់
៣-ស្រុកពារាំង ចំនួន ៨នាក់
៤- ស្រុកព្រះសេ្តច ចំនួន ៨នាក់
៥- ស្រុកកំពង់ត្របែក ចំនួន ៧នាក់
៦- ស្រុកពាមជរ ចំនួន ៦នាក់
៧- ស្រុកស្វាយអន្ទរ ចំនួន ៥នាក់
៨- ស្រុកមេសាង ចំនួន ៥នាក់
៩- ស្រុកកញ្ចៀច ចំនួន ១នាក់
១០-ស្រុកពោធិ៍រៀង ចំនួន ១នាក់
១១- មកពីខេត្តកណ្ដាល ចំនួន ៣នាក់។
បើតាមអាជ្ញាធរ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៦នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនានា។
ជាមួយគ្នានេះជាថ្មីម្តងទៀត អាជ្ញាធរខេត្តព្រៃវែងបានអំពាវនាវ អ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


