កីឡា
អន្តរកាលកូវីដ អ្នកគាំទ្រមើលផ្ទាល់ជាង៦ម៉ឺននាក់នៅមុខកំណត់ត្រា Ronaldo
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល F នៃជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០២០ រវាងម្ចាស់ផ្ទះហុងគ្រី និងព័រទុយហ្គាល់យប់មិនអាចចាត់ទុកជាពេលដែលមានទស្សនាបាល់ទាត់ច្រើនបំផុតនៅអឺរ៉ុបកំឡុងពេលអន្តរកាលកូវីដ-១៩។
នៅកីឡដ្ឋាន Puskas Arena ក្នុងទីក្រុង Budapest ប្រទេសហុងគ្រីយប់មិញនេះមានទស្សនិកជនចូលទស្សនាផ្ទាល់ចំនួន៦១០០០នាក់ដែលត្រូវសារព័ត៌មានបានផ្សាយថា អ្នកគាំទ្រទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ពេញលេញហើយ។
ការប្រកួតនៅវគ្គទី១គ្មានគ្រាប់បាល់កើតឡើងទេ ថ្វីបើក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់បានព្យាយាមសម្រុកខ្លាំងក៏ដោយ។ សូម្បីឈានចូលការប្រកួតវគ្គទី២ស្ទើរ២០នាទីក៏នៅតែគ្មានគ្រាប់បាល់ ប៉ុន្តែនៅចុងម៉ោងទើបព័រទុយហ្គាល់បំបែកភាពស្ងាត់ស្ងៀមរបស់អ្នកទស្សនាស្ទើរពេញកីឡដ្ឋានដែលភាគច្រើនជាអ្នកគាំទ្រម្ចាស់ផ្ទះ។
៣គ្រាប់ជ័យជម្នះរបស់ព័រទុយហ្គាល់លើហុងគ្រីបានកើតឡើង បន្ទាប់ពីគ្រូបង្វឹករបស់ព័រទុយហ្គាល់បានផ្លាស់ប្តូរកីឡាករថ្មីចូលពីរបីនាក់។ សមាជិកដូរចូលថ្មី Guerreiro ស៊ុតគ្រាប់បាល់នាំមុខ ១-០ នៅនាទីទី៨៤ មុនពេលតារាឆ្នើមគ្រប់សម័យកាល Ronaldo ស៊ុតប៉េណាល់ទីសម្រេចនៅនាទី៨៧ និងរកបាន១គ្រាប់ទៀតនៅនាទី៩០+២។
តាមរយៈគ្រាប់បាល់នេះ Christiano Ronaldo បានបង្កើតកំណត់ត្រាជាច្រើន។ រូបគេបានក្លាយជាកីឡាករទី១បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុប (Euro) ៥រដូវកាលជាប់គ្នាគឺឆ្នាំ២០០៤, ២០០៨, ២០១២, ២០១៦ និង២០២០ និងរកគ្រាប់បាល់បានទាំង៥សម័យកាល។ ព្រឹត្តិការណ៍នេះរៀបចំការប្រកួតរាល់៤ឆ្នាំម្តង។
ជាមួយគ្នានេះ Ronaldo ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតគ្រប់សម័យកាលនៅ UEFA European Championship និងបានបំបែកកំណត់ត្រាគ្រាប់បាល់ច្រើនបំផុតរបស់លោក Michel Platini ដែលរកបាន៩គ្រាប់ដែលពេលនេះ Ronaldo រកបាន១១គ្រាប់នៅពានរង្វាន់អឺរ៉ុបនេះ។
សម្រាប់គ្រាប់បាល់អន្តរជាតិឲ្យជម្រើសជាតិព័រទុយហ្គាល់វិញ Ronaldo រកបាន១០៦គ្រាប់ហើយ និងមានពេលជាច្រើនទៀតដើម្បីបំបែកកំណត់ត្រាគ្រាប់បាល់ច្រើនបំផុតឲ្យជម្រើសជាតិក្នុងពិភពលោកគឺកីឡាករអ៉ីរ៉ង់ Ali Daei ដែលរកបាន១០៩គ្រាប់ ប៉ុន្តែចូលនិវត្តរ៍តាំងពីឆ្នាំ១៩៩៤៕
អត្ថបទ៖ វីរបុត្រ
ប្រភព៖ Dailymail
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


