ព័ត៌មានជាតិ
សេដ្ឋីប្រាក់លាន ក្តោបជំនួញធំៗពីររូប ចេញមុខបរិច្ចាកថវិកា ៥ លានដុល្លារ ទិញឧបករណ៍តេស្តកូវីដ១៩
ម្ចាស់សម្ព័ន្ធក្រុមហ៊ុនជំនួញដ៏ធំក្នុងស្រុកចំនួនពីរ បានប្រកាសបរិច្ចាកថវិកាជាមួយប្រមុខរដ្ឋាភិបាល ក្នុងទិញឧបករណ៍តេស្តរហ័សដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩។
សេដ្ឋីប្រាក់លានមានងារជាអ្នកឧកញ៉ាទាំងពីរនាក់គឺអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានចូលរួមឧបត្ថម្ភថវិកា ៣លានដុល្លារអាមេរិក និងក្រុមហ៊ុន ជីប ម៉ុង គ្រុប របស់អ្នកឧកញ៉ា លាង ឃុន ឧបត្ថម្ភថវិកា ២លានដុល្លារអាមេរិក។


សរុបថវិកាបានពីការបរិច្ចាករបស់អ្នកឧកញ៉ាក្តោបជំនួញធំៗទាំងពីរនេះបានចំនួន ៥ លានដុល្លារ។
កម្ពុជាកំពុងបន្តប្រយុទ្ធប្រឆាំងកូវីដដែលកំពុងរីករាលដាល ហើយការប្រើប្រាស់ឧបករណ៍តេស្តរហ័សដើម្បីកាត់ផ្តាច់ប្រភពចម្លងនៃមេរោគកូវីដ-១៩។ ឧបករណ៍នេះអាចពន្លឿនដល់ការវាយតម្លៃយ៉ាងរហ័សនៃការឆ្លងកូវីដសម្រាប់អ្នកសង្ស័យ ហើយបញ្ចៀសហានិភ័យនៃការរីករាលដាលបន្ថែមក្នុងសហគមន៍។
កម្ពុជាបានរកឃើញអ្នកឆ្លងសរុបជាង ៤ ម៉ឺននាក់ ខណៈជំងឺរាតត្បាតជាសាកលនេះបានសម្លាប់អ្នកជំងឺជិត ៤០០ នាក់មកដល់ពេលនេះ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


