Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួន​អ្នកជួញដូរ​គ្រឿងញៀន៨​នាក់​ រឹបអូសគ្រឿងញៀន​ជាង​៣៣​គីឡូក្រាម​

បានផុស

នៅ

ជនសង្ស័យ​៨​នាក់​ត្រូវបានកម្លាំង​នគរបាលខេត្តបន្ទាយមានជ័យ និង​នគរបាល​ខេត្តបាត់ដំបង សហការគ្នា​ឆ្មក់​បង្ក្រាប​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ និងដកហូត​បាន​ថ្នាំញៀន​ជាង​៣៣គីឡូក្រាម ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ នៅ​ក្រុង​ប៉ោយប៉ែត​-​ស្រុក​ម៉ាឡៃ ជា​តំបន់ ជាប់​ព្រំដែន​កម្ពុជា​-ថៃ ហើយ​ក្រុម​ជួញដូរ​ទាំងនោះ​ត្រូវបាន​បញ្ជូនទៅ​តុលា​នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ ដឹកនាំ​ចុះបង្ក្រាប​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ដោយមាន​ការដឹកនាំ​សម្របសម្រួល​ពី​ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជ​អាជ្ញា នៃ​អយ្យកា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​សហការចុះអនុវត្ត​ដីកា​បញ្ជា​អោយចូល​ខ្លួន​លេខ លេខ​១២ អ​.​យ​.​ក​/០២១ ចុះ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ ចេញ​ដោយ​លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យកា​អម​សាលាដំបូង​ខេត្តបាត់ដំបង ។​

លោក​វ​រ​សេនីយ៍​ឯក ធិ​ន ស៊ិន​ដេ​ត ស្នងការរង​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ មុនដំបូង​សមត្ថកិច្ច​យើង​បាន​ចុះបង្ក្រាប​ជនសង្ស័យ​បាន​៤​នាក់ និង​ដកហូត​បាន​ថ្នាំញៀន​៣៣​គីឡូក្រាម នៅក្នុង​ផ្ទះល្វែង​មួយកន្លែង ផ្លូវ​ទៅ​វត្ត​គោក​ស្បែង ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។​

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ រ៉ុង យ៉ី​ហាក់ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ។ ទី២.​ឈ្មោះ រ៉ុង គីម​ហ៊ាង ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ ជនសង្ស័យ​ទាំង២​នាក់​ រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​.​ក្រុង​ប៉ោយប៉ែត ទី៣.​ឈ្មោះ សុខ សេ​ថា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ៤.​ឈ្មោះ វ៉ាន់ ឈី​ដា ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​(​ជនជាតិ​ថៃ​)​។​

ក្រៅពីនេះ​ដកហូត​បាន ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​២​គ្រឿង និង​សម្ភារ​:​កែឆ្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយចំនួន និង​រថយន្ត​១​គ្រឿង​ម៉ាក​ហាយ​លែ​ន​ឌឺ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បន្ទាយ​មានជ័យ 2C-3186 ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរ បាល​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា យោង​ចម្លើយសារភាព​ជនសង្ស័យ​ទាំង​៤ បាន​ឲ្យ​ដឹងថា ​ថ្នាំញៀន​ទាំងនេះពួកគេ​ទិញ​ពី​ឈ្មោះ ឡេង គឹម​ឡាយ មានផ្ទះ​នៅ​ស្រុក​ម៉ាឡៃ ហើយ​ភ្លាមៗ​នោះ​លោក​ក៏បាន ដឹកនាំ​កម្លាំង​ចុះទៅ​ឡោមព័ទ្ធ​ផ្ទះ​ជនសង្ស័យ ហើយក៏​ឃាត់ខ្លួន​បាន មនុស្ស​ប្រុស​ស្រី​៤​នាក់​បន្ថែមទៀត គឺ​១/​ឈ្មោះ គួ​ន ស្រី​ឡាន់ ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ ២/​ឈ្មោះ សេង ស្រី​និ ភេទ​ស្រី​អាយុ​២៣​ឆ្នាំ ៣/​ឈ្មោះ ឡុង សំរិទ្ធ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ៤/​ឈ្មោះ ហែម វ៉ាន់​លី ភេទ​ប្រុស​និង​ដកហូត​បាន​ថ្នាំញៀន​រួមជាមួយ​វត្ថុ​តាម​មួយចំនួន ដោយឡែក ជនសង្ស័យ ឡេង គឹម​ឡាយ បាន​រត់​គេចខ្លួនបាត់​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថ​តាង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​

គួរ​បញ្ជាក់ថា ប្រ​ត្តប​ត្តិ​កា​រប​ង្ក្រាប​នេះ​មុនដំបូង​នគរបាល​ខេត្តបន្ទាយមានជ័យ​ និង​នគរបាល​ខេត្ត​បាត់ដំបង សហ​ការណ៍​គ្នា​ចុះ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​បុក​គេ​ស្លាប់​នៅ​បាត់ដំបង បន្ទាប់មក​ជនបង្ក​មក​លាក់ខ្លួន​នៅ​ប៉ោយប៉ែត បែជា​ប៉ះ​ក្រុម​ឧក្រិដ្ឋជន​ជួញ​ដូរ​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​ទៅវិញ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម