ព័ត៌មានជាតិ
រៀនជំនាញចិញ្ចឹមត្រីអណ្តែងក្នុងតង់ មួយគីឡូបោះឲ្យឈ្មួញបានតម្លៃជាង ៥០០០ រៀល ជួយជីវភាពគ្រួសារ
ខេត្តបាត់ដំបង៖ នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងជម្ងឺកូវីដ១៩ ធ្វើអោយប៉ះពាល់សេដ្ឋកិច្ចប្រជាពលរដ្ឋនោះ ពលរដ្ឋខ្លះបានស្វះស្វែងទៅរៀនបច្ចេកទេសចិញ្ចឹមត្រីពីមន្រ្តីជំនាញ ដើម្បីយកមកអនុវត្តចិញ្ចឹមជាលក្ខណ:គ្រួសារ ដើម្បីរកចំណូលបន្ថែមផ្គត់ផ្អង់ជីវភាព។
ជាក់ស្តែងលោក ហេង គឹមសាន្ត ជាកសិកររស់នៅភូមិ បឹងរាំង សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ជាកសិករមួយរូបដែលបានចិញ្ចឹមត្រីអណ្តែងរយៈពេល១ឆ្នាំហើយ បន្ទាប់ពីទំនេរពីការងារស្រែចម្ការ។ លោកបានរៀបរាប់ថា បើទោះបីជា បច្ចុប្បន្ននេះ ត្រីអណ្តែងនៅលើទីផ្សារមានតម្លៃទាបក៏ដោយ លោកនៅតែចឹញ្ចឹមពីព្រោះទោះមិនបានលក់ ក៏ទុកសម្រាប់ ជាម្ហូបខ្លួនឯងឬធ្វើងៀតដែរ។

លោកបន្ថែមថា ខណៈទីផ្សារត្រីអណ្តែងបច្ចុប្បន្នមានតម្លៃតែ ៦ ០០០ រៀលក្នុងមួយគីឡូក្រាម លក់ខ្លួនឯង ប្រសិនលើកឱ្យម៉ួយបានត្រឹម ៥ ០០០ រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ លោកថាប្រសិនបើត្រីអណ្តែងមានតម្លៃឡើងដល់ ៧ ០០០ រៀល ក្នុងមួយគីឡូក្រាម លោកអាចលក់បានចំណេញគួរសម។
ចំណែកវិធីចិញ្ចឹមត្រីអណ្តែងក្នុងតង់វិញ លោកបានរៀនជាមួយមន្រ្តីជំនាញមន្ទីរកសិកម្មខេត្ត ហើយលោកបានអនុវត្តន៍ ការចិញ្ចឹមនេះ រយ:ពេលមួយឆ្នាំមកហើយ។ លោកបញ្ជាក់ថា ការចិញ្ចឹមត្រីអណ្តែងក្នុងតង់នេះ ចំនុចសំខាន់បំផុតគឺទឹក ដោយត្រូវពិនិត្យមើល ក្រែងមានក្លិនស្អុយ។ចំណែកការប្តូរទឹករយៈពេល ២សប្តាហ៍ ត្រូវប្តូរទឹកចេញម្តង ឬមួយសប្តាហ៍ ប្រសិនបើទឹកមានក្លិន ដោយសារការដាក់ចំណីច្រើនពេក។
ទោះយ៉ាងណាលោក ហេង គឹមសាន្ត សំណូមពរដល់ក្រសួងពាក់ព័ន្ធជួយជម្រុញឱ្យទីផ្សារត្រីអណ្តែងមានតម្លៃ ដើម្បីជួយលើកស្ទួយដល់ជីវភាពប្រជាកសិករ ដែលប្រកបមុខរបរចិញ្ចឹមត្រីអណ្តែងក្នុងស្រុក ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ