ព័ត៌មានជាតិ
កម្លាំងអាវុធហត្ថ៩ ក្រុង ស្រុក ទទួលអំណាយអាវរងាពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
កម្លាំងអាវុធហត្ថទាំង៩ ក្រុង ស្រុក បានទទួលអំណោយអាវរងាម្នាក់១ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ក្នុងពិធីចែកអាវរងាដល់កម្លាំងអាវុធហត្ថនោះ លោក បោន ប៊ិន បានធ្វើការផ្ដាំផ្ញើដល់កម្លាំងអាវុធហត្ថទាំង៩ ក្រុង ស្រុក ទាំងអស់ត្រូវពង្រឹងការងារគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ សម្រាប់បម្រើការងារប្រតិបត្តិការ ក្នុងនោះត្រូវចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ និងទីប្រជុំជនជាដើម។ ក្នុងនោះ លោកបានចាត់តាំងជំនាញ ចុះស្រាវជ្រាវរុករកមុខសញ្ញាជនល្មើសផ្សេងៗ និងត្រូវចុះត្រួតពិនិត្យចរាចរណ៍អាវុធជាតិផ្ទុះជាប្រចាំ និងត្រូវបង្ក្រាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ក៏ដូចជាតាមមូលដ្ឋានក្រុង ស្រុក ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋជាដើម។ ក្នុងនោះ លោក បោន ប៊ិន បានឲ្យកម្លាំងអាវុធហត្ថទាំង៩ ស្រុក ក្រុង ត្រូវពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចជំនាញ ក្នុងកិច្ចប្រតិបត្តិការ ល្អប្រសើរ។


លោក ឧត្តមសេនីយ៍ត្រី ក៏បានបន្តថា នៅតាមបណ្ដាអង្គភាពអាវុធហត្ថនីមួយៗ ត្រូវពង្រឹងការងារគ្រប់គ្រងចំនួនកងទ័ពឲ្យបានម៉ឺងម៉ាត់ និងអនុវត្តវិធានការផ្ទៃក្នុង ត្រូវធ្វើផែនការហ្វឹកហ្វឺនបំប៉នជំនាញ ដូចជាការចុះយកព័ត៌មាន ថតសកម្មភាពស្នាដៃយកមកផ្សព្វផ្សាយ តាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាដើម ហើយកម្លាំងអង្គភាព ត្រូវបន្តការអប់រំផ្សព្វផ្សាយ ស្ដីពីច្បាប់សិទ្ធមនុស្ស និងក្រមសីលធម៌របស់កងយោធពលខេមរភូមិន្ទ ហើយត្រូវផ្សព្វផ្សាយ បទបញ្ជា សារាចរ សេចក្ដីណែនាំរបស់ក្រសួងការពារជាតិ៕


អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


