Connect with us

ព័ត៌មានជាតិ

ទីលានកប់សំរាមថ្មី​​ប្រើ​បច្ចេកវិទ្យា ​​បំប្លែងសំរាម​ទៅជា​ជី​កំប៉ុស្ត ប្រែក្លាយ​ទឹកស្អុយ​ទៅ​ជា​ទឹកស្អាត និង​សួនថែមទៀត

បានផុស

នៅ

ខេត្តបាត់ដំបង៖ ទីលានកប់សំរាមបែបបច្ចេកទេសថ្មីទំនើបលើផ្ទៃដីជាង ២០ហិកតា ក្នុងខេត្តបាត់ដំបង ចាប់ផ្តើមដំណើរការស្ថាបនា​។ ក្រោយបញ្ចប់គម្រោងសាងសង់ ទីលាន​កប់សំរាម​​នេះ​មានតួនាទីបំប្លែងសំរាមទៅជាជីកំប៉ុស្ត និងមិនបង្កការប៉ះពាល់ដល់បរិស្ថានឡើយ បើទោះបីជាលើគោកនិងក្រោមដីក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង និងជាប្រធានអង្គភាពអនុវត្តគម្រោង​PIU បានប្រាប់តាមប្រព័ន្ធអេឡិចត្រូនិកឲ្យដឹងនៅល្ងាចថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១នេះថា គម្រោងសាងសង់ទីលាន​កប់​សំរាមខាងលើ គឺជាសមិទ្ធិផលថ្មីមួយទៀត តាមរយ:ការខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ ក៏ដូចជាអាជ្ញាធរខេត្តបាត់ដំបង។ វាជាគម្រោងហិរញ្ញទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីADB អនុវត្តការស្ថាបនាចំនួន៥១០ថ្ងៃ គិតចាប់តាំងពីខែមេសាឆ្នាំ២០២១កន្លងមក។

លោកស្រីពន្យល់ថា ទីលានកប់សំរាមតាមលក្ខណះបច្ចេកទេសថ្មីនេះ ខុសពីបណ្តាទីលានចាក់សំរាមផ្សេងៗទៀតដោយ​​បាតនៃរណ្តៅដីនីមួយៗ មុនចាក់សំរាមចូលត្រូវអ្នកបច្ចេកទេសកិនបង្ហាប់ប្រភេទដីឥដ្ឋឲ្យណែន រួចក្រាលទ្រនាប់កៅស៊ូមុននឹងចាក់សំរាម។ ក្រោយការចាក់សំរាមចូល អ្នកជំនាញចាប់ផ្តើមកិនឲ្យហាប់ណែននិងចាក់ដីឥដ្ឋកិនបន្តរួចក្រាលទ្រនាប់កៅស៊ូបន្ថែមទៀត។

ដោយឡែក ចំពោះទឹកទឹកកខ្វក់ដែលចេញពីសំរាម ត្រូវបានគេបង្ហូរបញ្ចូលក្នុងអាងចម្រោះ ដើម្បីបំប្លែងឲ្យក្លាយជាទឹកស្អាត ហើយបន្តអនុវត្តដដែលៗដូចគ្នា ដើម្បីទប់ស្កាត់ការជ្រាបទឹកនាំឲ្យប៉ះពាល់ដល់ផ្នែកខាងក្រោមដី និងនៅលើដីឬបំពុលនៅក្នុងខ្យល់។

លោកស្រីបន្តថា ចំណែកកាកសំណល់សំរាមទាំងអស់ដែលដឹកជញ្ជូនចូលទីលានដ៏ទំនើបនេះ ត្រូវថ្លឹងរួចហើយញែកសំរាមប្រភេទដែលអាចយកទៅធ្វើជាអេតចាយ និងសំរាមជាសំណល់សរីរាង្គបែងចែកធ្វើជាជីកំប៉ុស សម្រាប់បំរើដល់វិស័យកសិកម្មផងដែរ។

គម្រោងទីលានកប់សំរាមបែបបច្ចេកទេសទំនើបនេះ បានសាងសង់ឡើងលើផ្ទៃដីចំនួន២១ហិកតា ដោយមានបំពាក់ប្រព័ន្ធលូពទ្ធជុំវិញ សម្រាប់ប្រែក្លាយទឹកកខ្វក់ ដែលចេញពីសំរាមក្រោយពីកិនឱ្យក្លាយទៅជាទឹកស្អាត ត្រៀមទុកសម្រាប់​បាញ់ពន្លត់សំរាមនៅពេលដែលឆេះ ដោយប្រការណាមួយដោយយថាហេតុ។

គម្រោងទីលានកប់សំរាមបច្ចេកទេសថ្មីធំ មិនធ្លាប់មាននៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនេះ ក៏នឹងកែច្នៃឲ្យទៅជាសួនផ្កា​ឬ​ជាទីថ្នាលដាំពូជដំណាំនានាទៀត ខណះបច្ចុប្បន្នដំណើរការសាងសង់បានប្រមាណជា៧ភាគរយហើយនៅលើផ្ទៃដីចំនួន២១ហិកតានៅក្នុងភូមិប៉ោយស្វាយឃុំតាគ្រាមស្រុកបាណន់ មានចំងាយប្រមាណជា២៥គីឡូម៉ែត្រពីទីប្រជុំជនក្រុងបាត់ដំបង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម