ព័ត៌មានអន្ដរជាតិ
ពូទីន៖ ទោះបាញ់ពន្លិចនាវាចម្បាំងអង់គ្លេស ក៏សង្គ្រាមលោកលើកទី៣ មិនផ្ទុះឡើងដែរ ព្រោះលោកខាងលិចដឹងថា ខ្លួនមិនឈ្នះរុស្ស៊ី
លោក វ្លាឌីមៀរ ពូទីន បានអួតអាងថា ទោះប្រទេសរុស្ស៊ី បាញ់ពន្លិចនាវាចម្បាំង HMS Defender ក៏ដោយ ក៏មិនបណ្តាលឲ្យមានសង្គ្រាមលោកលើកទី៣ដែរ។
ប្រធានាធិបតីរុស្ស៊ី បាននិយាយថា កងទ័ពជើងទឹករបស់លោក អាចវាយប្រហារនាវានៅសមុទ្រខ្មៅ ពីព្រោះប្រទេសលោកខាងលិចដឹងច្បាស់ថា ពួកគេមិនអាចឈ្នះនៅក្នុងសង្គ្រាមនោះបានទេ។
នេះជាការព្រមានខ្លាំងបំផុតរបស់លោក ពូទីន ចំពោះចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក បន្ទាប់ពីការប្រឈមមុខដាក់គ្នាកាលពីសប្តាហ៍មុន នៅក្នុងសមុទ្រខ្មៅ។
ទីក្រុងមូស្គូនិយាយថា នាវាចម្បាំងរបស់ខ្លួនបានបាញ់ព្រមាន ហើយយន្តហោះចម្បាំង បានទម្លាក់គ្រាប់បែក លើផ្លូវរបស់នាវាពិឃាតអង់គ្លេស HMS Defender កាលពីថ្ងៃពុធសប្តាហ៍មុន ដើម្បីបង្ខំឲ្យនាវាចាកចេញពីតំបន់ ក្បែរឧបទ្វីបគ្រីមៀដែលរុស្ស៊ីកាត់យកក្នុងឆ្នាំ ២០១៤ ។
បុរសខ្លាំងរបស់វិមានក្រឹមឡាំងរូបនេះ បាននិយាយក្នុងកម្មវិធីសំណួរ-ចម្លើយតាមទូរទស្សន៍ថា “នេះគឺជាការបង្កហេតុ។ ទោះបីយើង ពន្លិចនាវាពិឃាតអង់គ្លេសជិតតំបន់គ្រីមៀក៏ដោយ វាមិនទំនងទេថា ពិភពលោកនឹងជិតដល់សង្គ្រាមលោកលើកទី ៣”។
លោកបានបន្ថែមថា “អ្នកដែលកំពុងធ្វើនេះ ដឹងថា ពួកគេមិនអាចក្លាយជាអ្នកឈ្នះនៅក្នុងសង្គ្រាមបានឡើយ។ យើងស្ថិតនៅលើទឹកដីរបស់យើង។ យើងកំពុងប្រយុទ្ធដើម្បីខ្លួនយើងនិងអនាគតរបស់យើង”។
ស្របពេលជាមួយគ្នានោះ លោកពូទីនក៏បាននិយាយផងដែរថា យន្តហោះស៊ើបការណ៍អាមេរិកមួយគ្រឿង បានធ្វើប្រតិបត្តិការស្របគ្នាជាមួយនាវាពិឃាតអង់គ្លេស អំឡុងការប្រឈមមុខដាក់គ្នាកាលពីសប្តាហ៍មុននៅសមុទ្រខ្មៅ។
ថ្លែងក្នុងកម្មវិធីនោះ លោកពូទីននិយាយថា យន្តហោះនោះ កំពុងត្រួតពិនិត្យការឆ្លើយតបរបស់យោធារុស្ស៊ី។
លោកបានបន្ថែមថា ទីក្រុងមូស្គូដឹងយ៉ាងច្បាស់អំពីចេតនារបស់សហរដ្ឋអាមេរិក ហើយបានឆ្លើយតបយ៉ាងត្រឹមត្រូវដើម្បីចៀសវាងការបង្ហាញទិន្នន័យរសើប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Sun
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


