Connect with us

កូវីដ-១៩

បរទេស​ ៥ នាក់​ ស្លាប់​ដោយសារ​​កូវីដ អាជ្ញាធរ​យក​ទៅ​បូជា​នៅ​​ភ្នំបាក់នា

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ​បើតាមការអះអាងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យអ្នកយកព័ត៍មានឲ្យដឹងថា ចាប់តាំងពីមានព្រឹត្តិការណ៍​សហគមន៍​ ២០កុម្ភៈ​ គិត​រហូតមកដល់ថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ នៅខេត្តបន្ទាយមានជ័យ​ មានអ្នកស្លាប់ដោយសារ​ជំងឺ​កូវីដ-១៩​ សរុប​ចំនួន​៣៦នាក់ មាន​ស្រី១៨នាក់ ខណៈ​ករណី​ឆ្លង​ទូទាំងខេត្ត​កើន​ដល់​ចំនួន ៤ ២៣៨នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមការរកឃេីញករណីឆ្លងថ្មី​​និង​ស្លាប់នោះ​ ក៏មានអ្នកជា​សះស្បេីយ​ចំនួន ៣ ៨៦៨នាក់ ហើយអ្នកកំពុងសម្រាកព្យាបាល​មាន​ចំនួន ១ ៣០៨នាក់។

បើ​តាម​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ក្នុងចំណោមអ្នកស្លាប់​ទាំង ៣៦នាក់ មាន​ ជនជាតិខ្មែរ៣១នាក់ ឥណ្ឌូនេស៊ី៣នាក់ និងថៃ២នាក់។ អ្នកស្លាប់គឺអ្នកមានអាយុលើស៥០ឆ្នាំឡើងច្រើនជាងគេ ។

លោកប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាមានជ័យប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​កូវីដ​នៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​យកមកបូជានៅភ្នំបាក់នា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ លើកលែងខ្មែរឥស្លាមម្នាក់ដែលត្រូវបានបញ្ចុះនៅម្តុំនោះដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម