ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ រកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី(Delta) លើពលករខ្មែរ វិលពីប្រទេសថៃ៤នាក់
តាមការអះអាងរបស់ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នេះ នៅខេត្តបន្ទាយមានជ័យ គ្រូពេទ្យជួរមុខនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ កណ្តាលក្រុងសិរីសោភ័ណ បានរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី ដែលតា (Delta) ឥណ្ឌាលើពលករខ្មែរវិលពីប្រទេសថៃ ចំនួន៤នាក់។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា មកទល់ពេលនេះ ស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តបន្ទាយមានជ័យ បានកើតមានរាយប៉ាយពាសពេញទាំង នៅក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ និងតាមស្រុក៧ទៀត។

លោក ណង វុទ្ធី នាយករងសាលាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មេរោគកូវីដ១៩ មិនប្រណីឡើយលើពលករខ្មែរវិលពីប្រទេសថៃឡើយដូច នៅថ្ងៃទី៣ ខែកក្កដានេះ ពេលព្រឹកបានរកឃើញវិជ្ជមាន ៣ នាក់ ដល់ល្ងាច វិជ្ជមាន១៩ ម្នាក់ទៀត។ លោកបានបន្តថា អ្នកវិជ្ជមានទាំងនោះ ត្រូវបានបញ្ជូនពីមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ ទៅព្យាបាលបន្តនៅមណ្ឌលព្យាបាលកងវ៉ា ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ លើសពីនេះលោកបានបន្តថា ឥឡូវនេះ ក្រៅពីការក៏នាំចូល ក្នុងក៏ផ្ទុះទៀត ហេតុនេះបើមិនមានការចាំបាច់ សូមបងប្អូននៅផ្ទះជួបជុំគ្រួសារក្នុងផ្ទះល្អជាង៕
អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%



