KPT+
ពណ៌លឿង តំណាងឲ្យខួរក្បាលវៀងវៃនិងគំនិតសុទិដ្ឋិនិយម
ពណ៌លឿង ជាពណ៌មួយឆើតឆាយស្រស់ស្អាតនិង មើលទៅមានភាពស្រស់ថ្លាគួរឲ្យទាក់ទាញ។ មួយរយៈពេលចុងក្រោយនេះ ពណ៌លឿងត្រូវបានមនុស្សម្នានិយមចូលចិត្ត និងជ្រើសរើសប្រើប្រាស់សម្ភារផ្សេងៗដែលមានពណ៌នេះយ៉ាងក្រាស់ក្រែល។
តើអ្នកបានដឹងអ្វីខ្លះពីពណ៌នេះ? ចុះចំពោះអ្នកស្រឡាញ់ពណ៌លឿង ឬ Yellow lover តើធ្លាប់ដឹងពីអត្ថន័យនៃពណ៌នេះបានកម្រិតណាដែរ?
១. លក្ខណៈទូទៅនៃពណ៌លឿង
វិជ្ជមាន៖ ជាពណ៌ដែលជានិមិត្តរូបនៃគំនិតសុទិដ្ឋិនិយម ភាពរីករាយ ភាពជឿជាក់ ការច្នៃប្រឌិត ការសិក្សា ការវិភាគប្រកបដោយប្រាជ្ញានិងភាពច្បាស់លាស់ត្រឹមត្រូវ។
អវិជ្ជមាន៖ ទន្ទឹមនឹងចំណុចល្អ វាក៏ជានិមិត្តរូបនៃការរិះគន់ ការថ្កោលទោស ការវិភាគជ្រុលហួសហេតុ គ្មានភាពអត់ធ្មត់ ខ្ជិលច្រអូស ភាពស្មុគស្មាញ ចិត្តកំសាក ការវង្វេងស្មារតី គ្មានមនោសញ្ចេតនា និងខ្វះធម៌មេត្តា។
២. តំណាងរបស់ពណ៌លឿង
ពណ៌លឿងតំណាងឲ្យរឿង ៣ យ៉ាងសំខាន់ៗខាងក្រោម!គំនិតនិងបញ្ញា៖ ពណ៌លឿងត្រូវបានអ្នកចិត្តវិទ្យាពណ៌ យកប្រើសម្រាប់រំញោចផ្លូវចិត្ត ដោយអាចធ្វើឲ្យខួរក្បាលសកម្ម។
សុភមង្គល និងភាពសប្បាយរីករាយ៖ ពណ៌លឿងតំណាងភាពរីករាយនៃជីវិត ហើយក៏ជាពណ៌អាចដាស់មនុស្សឲ្យកាន់តែមានទំនុកចិត្ត និងគំនិតសុទិដ្ឋិនិយមកាន់តែខ្លាំងឡើង។
ការប្រាស្រ័យទាក់ទងនៃគំនិតថ្មី៖ វាក៏ត្រូវបានភ្ជាប់នឹងការបញ្ចេញមតិយោបល់នានា និងការបញ្ចូលគំនិតរួមគ្នាបង្កើតជារបស់ថ្មីមួយ។
៣. ឥទ្ធិពលនៃពណ៌លឿង
ពណ៌លឿងមានឥទ្ធិពលទៅលើរឿងធំៗដូចជា៖
ការច្នៃប្រឌិត ជាពណ៌ជំរុញឲ្យមានការបង្កើតថ្មីៗ ប្រកបដោយការប្រឌិតខ្ពស់។
ការសម្រេចចិត្តរហ័ស ពណ៌លឿងជំរុញឲ្យការគិតបានច្បាស់ និងធ្វើការសម្រេចចិត្តរហ័ស។
កាត់បន្ថយការថប់បារម្ភ ពណ៌នេះធ្វើឲ្យមនុស្សទទួលអារម្មណ៍មានស្ថិរភាព និងបន្ថយភាពថប់បារម្ភក្នុងចិត្ត។
មួយវិញញទៀតពណ៌លឿងមានទំនាក់ទំនងជាមួយនឹងខួរក្បាល ច្រើនជាងបេះដូង ហេតុនេះវាមានឥទ្ធិពលធ្វើឲ្យការវិភាគមានភាពស៊ីជម្រៅ។

៤. អត្ថន័យបម្រែបម្រួលនៃពណ៌លឿង
ពណ៌លឿងខ្ចី តំណាងគំនិតភ្លឺថ្លា ការបើកចំហចិត្ត និងការប្រុងប្រយ័ត្ន។
ពណ៌លឿងចាស់ បង្ហាញពីទំនោរទៅរកការធ្លាក់ទឹកចិត្ត និងភាពស្រពេចស្រពិលខ្វះសេចក្ដីស្រឡាញ់។
ពណ៌លឿងបែកទឹកក្រូច បង្ហាញពីភាពជាខ្លួនឯង រស់ទីពឹងខ្លួន និងសណ្ដាប់ធ្នាប់របៀបរៀបរយនៃជីវិត។
ពណ៌លឿងបែកត្នោត វាជាសញ្ញានៃទំនាក់ទំនងពិតប្រាកដ ឬអារម្មណ៍មិនស្ថិតស្ថេរជាមួយនឹងអ្វីមួយ។ អត្ថន័យម្យ៉ាងទៀតនៃពណ៌នេះ អាចជាការបោកបញ្ឆោត និងភាពគ្មានទំនួលខុសត្រូវផងដែរ។
ពណ៌លឿងបែកទឹកមាស ជាពណ៌របស់អ្នកឯកោ និងជាសញ្ញានៃអារម្មណ៍ចង់ដឹងចង់ឃើញ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ empowed
ចុចអាន៖៣យ៉ាងដែលគួរធ្វើបន្ទាន់ពេលមានលុយច្រើន!
ចុចអាន៖ចូលចិត្តប្រៀបធៀបរហូតជួនហួសដល់ចេះច្រណែន គួរផ្លាស់ប្ដូរខ្លួនឯងបែបណា?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


