Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាសមានអ្នកស្លាប់ដោយសារកូវីដ ច្រើនបំផុតមិនធ្លាប់មានទាល់តែសោះ និងឆ្លងជិត ១ម៉ឺនករណីទៀត

បានផុស

នៅ

ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ៩១នាក់និងឆ្លងថ្មី ៩,៣២៦ករណី។

ក្នុងចំណោមការឆ្លងថ្មី មាន ៩,១៣៤ករណីជាប្រជាជនទូទៅនិង ១៩២ ករណីជាអ្នកទោសជាប់ពន្ធនាគារ។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺកូវីដ ចំនួន ៣,៨៤១នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

ចាប់តាំងពីថ្ងៃទី១ខែមេសាមក នៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ២៩៧,៩៦៩ នាក់ ក្នុងនោះមាន ២១៦,៤៩២ នាក់បានជាសះស្បើយ។

ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក មានការឆ្លងសរុប ៣៣៦,១៥៨ករណី ក្នុងនោះមាន ២៤៣,៩១៨នាក់ បានជាសះស្បើយ។

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ២,៥៣១នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ២,៦២៥នាក់។

គួរបញ្ជាក់ថា កំណត់ត្រាចាស់ នៃអ្នកស្លាប់ខ្ពស់បំផុតដោយសារកូវីដនៅប្រទេសថៃ គឺចំនួន៧៥នាក់ កាលពីថ្ងៃព្រហស្បតិ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ធ្ងន់ធ្ងរ! ថៃ រកឃើញអ្នកឆ្លងកូវីដជិត ១ម៉ឺនករណី និងស្លាប់៧២នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម