Connect with us

ជីវិតកម្សាន្ដ

ទុក្ខផ្ទួនៗ ! ត្រឹម ១ សប្តាហ៍ លី ច័ន្ទសីហា បាត់បង់មនុស្សជាទីស្រលាញ់ដល់ទៅ ២ នាក់

បានផុស

នៅ

ជារឿងស្ទើរនឹកស្មានមិនដល់ ខណៈដែលត្រឹមរយ:ពេលប្រមាណ ១ សប្តាហ៍តែប៉ុណ្ណោះ តារា​សម្ដែងស្រី អ្នកនាង លី ច័ន្ទសីហា ត្រូវបាន​បាត់បង់​មនុស្ស​ជា​ទី​ស្រលាញ់ ​ចេញ​ពី​គ្រួសារ​រហូត​ដល់​ទៅ ២នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១២ អ៊ុំប្រុសបង្កើត​របស់​តារា​សម្តែង លី ច័ ន្ទសីហា បាន​ទទួល​មរណភាព​ដោយសារជំងឺកូវីដ- ១៩។ លុះមកដល់យប់ថ្ងៃទី ១០ ខែ កក្កដា នេះ អ៊ុំស្រីបង្កើតនាងម្នាក់ទៀតក៏​ស្លាប់​ដែរ​ ពោល​គឺ​ មិន​ដល់១សប្តាហ៍​ផង នាង​ត្រូវ​បាត់បង់​មនុស្ស២ នាក់ពីគ្រួសារ​ត្រកូន (លី)។

អ្នកនាង លី ច័ន្ទសីហា បានរៀបរាប់ថា ចាប់ពីថ្ងៃនេះទៅ គ្រប់យ៉ាងជាអតីតកាល អ៊ុំស្រី ទៅចោលក្មួយម្នាក់ទៀតហើយ អ៊ុំហត់ហើយ សូមអ៊ុំទៅអោយបានសុខចុះ ក្នុង១អាទិត្យខ្ញុំត្រូវបាត់បង់មនុស្សក្នុងត្រកូល(លី)ពីរនាក់ហើយ។

ចំណែកលោក លី សុជន ដែលជាឪពុកអ្នកនាង លី ច័ន្ទសីហា ក៏បានរៀបរាប់ដែរថា បងប្រុសទើបស្លាប់មិនទាន់បាន៧ថ្ងៃផង ហើយមិនបានទាំងជួបមុខផង ឥឡូវបងស្រីស្លាប់មួយទៀតហើយ តើអ្នកណាទទួលយកបានខ្លះ? ឈឺចាប់ណាស់ ឈឺហួសថ្លែង។

លោកបន្តថា ខ្ញុំថាមិនចង់ផុសទេ តែព្រហ្មលិខិតលេងសើច​ខ្ញុំ​ហួសហេតុ​ពេក​ហើយ ​ទទួល​យក​មិន​បាន​ទេ។ ទទួលមិនបានក៏ត្រូវតែទទួលដែ រចង់ឆ្គួតហើយខ្ញុំ។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​សម្តែង​ការចូលរួមរំលែកទុក្ខដ៏ក្រមក្រំនិង​សោកសៅនេះ​គ្រប់គ្នា៕

អត្ថបទ៖ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម