ព័ត៌មានជាតិ
យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ បានពង្រីកវិសាលភាព ដល់ចំនួន១៩ខេត្តហើយ
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានពង្រីកវិសាលភាពដល់ចំនួន១៩ខេត្តហើយ ក្នុងចំណោម២៥រាជធានី-ខេត្ត នៅទូទាំងប្រទេស។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងចំណោម១៩រាជធានីខេត្តនោះ ក្នុងនោះរួមមាន៖ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ ស្វាយរៀង កោះ កុង ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ តាកែវ បន្ទាយមានជ័យ ប៉ៃលិន ព្រៃវែង សៀមរាប កំពង់ធំ បាត់ដំបង ឧត្តរមានជ័យ និងខេត្តរតនគីរី បើកយុទ្ធនាការ នៅថ្ងៃទី១៣កក្កដាស្អែ កខណៈរាជធានីភ្នំពេញ បានបិទបញ្ចប់យុទ្ធនាការ កាលពីថ្ងៃទៅ៨កក្កដាឆ្នាំ២០២១កន្លងទៅនេះ។

ចំណែកខេត្ត ដែលមិនទាន់បានចាក់រួមមាន៖ ខេត្តមណ្ឌលគីរី ព្រះវិហារ កំពត ស្ទឹងត្រែង ក្រចេះនិងខេត្តកែបដែលនឹងចាក់ជាបន្តបន្ទាប់ទៀត។
គិតត្រឹមថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានចំនួន៤.៩៦៣.៣៥១នាក់ហើយស្មើនឹង៤៩,០៤ភាគេយធៀបនឹងពលរដ្ឋគោលដៅ១០លាននាក់។ ចំណែកអ្នកដែលបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន ៣.៧៩ ៦.៣២២នាក់។

រាជរដ្ឋាភិបាល បាននឹងកំពុងពន្លឿនការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋគោលដៅ១០លាននាក់ ឱ្យរួចរាល់នៅចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយដោយសារ ការមកដល់វ៉ាក់សាំងលឿន ខណៈមកដល់បច្ចុប្បន្ននេះកម្ពុជាទទួលបានវ៉ាក់សាំងសរុបចំនួន១៦លាន២ម៉ឺន៤ពាន់ដូស។ ក្នុងនោះវ៉ាក់សាំងប្រភេទស៊ីណូហ្វាមមានចំនួន៥លាន២សែនដូស។ ក្នុងនោះបញ្ជាទិញ៣លានដូស និងផ្តល់ជំនួយ ២លា២សែនដូស។ វ៉ាក់សាំងស៊ីណវ៉ាក់ចំនួន១០លាន៥សែនដូស និងវ៉ាក់សាំងកូវីលសែលរបស់ក្រុមហ៊ុនអាស្ត្រាហ្សេណេកា តាមរយៈគម្រោងកូវ៉ាក់ចំនួន៣២៤០០០ដូស។
ក្រៅពីនេះវ៉ាក់សាំង១លានដូសទៀត នឹងមកដល់នៅចុងខែកក្កដានេះ ខណៈ៣លានដូសទៀត នឹងមកដល់នៅខែសីហាខាងមុខ ហើយរាជរដ្ឋាភិបាលគ្រោងបញ្ជាទិញ១លានដូសបន្ថែមទៀត ដែលធ្វើឱ្យចំនួនវ៉ាក់សាំងសរុបប្រមាណជាង២១ លានដូសសម្រាប់ចាក់ ដល់ប្រជាពលរដ្ឋគោលដៅ១០លាននាក់៕ (ដោយ)៖ សំអឿន

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


