កូវីដ-១៩
ធ្ងន់ធ្ងរពេក! មន្ទីរពេទ្យមួយនៅ ថៃ បង្ខំចិត្តជួលកុងតឺន័រដាក់សាកសពអ្នកជំងឺស្លាប់ដោយកូវីដ
មន្ទីរពេទ្យ Sanam Thammasa នៅប្រទេសថៃ កំពុងជួបស្ថានភាពកូវីដធ្ងន់ធ្ងរទៅៗ ហើយបង្កឲ្យមានមនុស្សស្លាប់កាន់តែច្រើនឡើងៗនៅក្នុងមន្ទីរពេទ្យ រហូតដល់បង្ខំចិត្តជួលកុងតឺន័រធ្វើជាបន្ទប់ដាក់សពបន្តកន្ទុយគ្នា ។

បើទោះបីជាមានករណីស្លាប់អ្នកជំងឺនៅតាមផ្ទះក៏ដោយ ប៉ុន្តែគ្រប់អ្នកជំងឺស្លាប់ដោយសារកូវីដ ត្រូវតែបញ្ជូនទៅធ្វើកោសល្យវិច័យនៅទីនេះដែរ។ ជាលទ្ធផលធ្វើឲ្យខាងមន្ទីពេទ្យមិនមានកន្លែងដាក់សពគ្រប់គ្រាន់ និងកន្លែងបញ្ចុះសពដូចគ្នា។ ដូច្នេះហើយទើបមន្ទីពេទ្យ Sanam Thammasa ត្រូវប្រញាប់ជួលកុងតឺន័រ បន្ថែមទៀត សំរាប់ដាក់សពយកទៅបូជា។

សារព័ត៌មាន Channel One News បានរាយការណ៍ពីកិច្ចសម្ភាសន៍លោកសាស្ត្រាចារ្យ Thursday Per Udom នាយកមន្ទីរពេទ្យ Sanam Thammasa ដោយលោកបាននិយាយថា មន្ទីរពេទ្យទទួលខុសត្រូវចំពោះការទទួលសាកសព ដែលបានស្លាប់នៅតំបន់កណ្ដាលដែលមានសពពី ១០ ទៅ ២០ ភាគរយពីខាងក្រៅ និងត្រូវបានគេរកឃើញថា ទទួលមរណភាពដោយជំងឺកូវីដ។ សពត្រូវយកទៅតម្កល់នៅមន្ទីរពេទ្យរយៈពេល ៣ ទៅ៥ ថ្ងៃ ដែលនេះជាមូលហេតុបណ្ដាលឲ្យមានបញ្ហាខ្វះបន្ទប់ដាក់សព ដូច្នេះទើបមន្ទីរពេទ្យត្រូវការជួលកុងតឺន័រមកទៀត។

ទោះយ៉ាងណា នៅពេលខាងមន្ទីពេទ្យទាក់ទងទៅទាក់ទងសាច់ញាតិអ្នកស្លាប់ដើម្បីងាយស្រួលបូជា ហើយពួកគេទាំងនោះមិនអាចយកសាកសពបានទេ ព្រោះពួកគេត្រូវឃុំខ្លួន អ្នកខ្លះមិនបាននឹងមើលមុខសពដែលជាសាច់ញាតិបានផង។ ដូច្នេះហើយទើបមន្ទីរពេទ្យចាំបាច់ត្រូវជួលកុងតឺន័របន្ថែមទៀត ដើម្បីប្ដូរទៅជាបន្ទប់ដាក់សពដែលស្លាប់បន្តគ្នានេះវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ប្រកាសរកឃើញអ្នកឆ្លងថ្មី ៩,៣១៧ករណី និងស្លាប់ ៨៧នាក់ទៀត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


