ព័ត៌មានជាតិ
Update : សត្វខ្លាពពក ដ៏កម្រ ដែលជាប់អន្ទាក់នៅខេត្តកំពត កំពុងព្យាបាលនៅភ្នំតាម៉ៅ
ខ្លាពពកមួយក្បាលដែលរបួសជើងក្រោយទាំងពីរនិង ជើងមុខមួយម្ខាងដោយសារអន្ទាក់ ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃនាំយកមកឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីសង្គ្រោះព្យាបាល។ នេះបើតាមទំព័រហ្វេសបុកផ្លូវការសួនសត្វភ្នំតាម៉ៅ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងមានការចូលរួមពីមន្ត្រីក្រោមឱវាទមួយចំនួនផងបានសម្រេចទិញសត្វខ្លាពពកមួយក្បាលពីអ្នកដាក់អន្ទាក់ ដើម្បីលែងចូលក្នុងព្រៃវិញ។

លោកស្នងការខេត្តកំពត បានប្រាប់ឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកបានទទូលដំណឹងថាមានអ្នកឃុំស្ទឹងកែវ ស្រុកទឹកឈូ បានដាក់អន្ទាក់ជាប់សត្វខ្លាពពកមួយក្បាល។ ជាមួយព័ត៌មាននេះ ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទើបលោក និងមន្ត្រីក្រោមឱវាទមួយចំនួន សម្រេចទិញសត្វកម្រមួយក្បាលនេះ ដើម្បីយកទៅលែងចូលក្នុងព្រៃវិញ។

ខ្លាពពកជាប្រភេទសត្វដ៏កម្រ ដែលកំពុងប្រឈមនឹងការផុតពូជនៅលើពិភពលោក ដោយសត្វប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហមអាយ.យូ.ស៊ី.អិន និងបញ្ជីឧបសម្ព័ន្ធសាយតេស ដែលជាប្រភេទសត្វងាយទទួលរងនូវការគំរាមកំហែងដោយសារការបរបាញ់ ក៏ដូចជាការខ្វះជម្រកជាដើម ហើយសត្វប្រភេទនេះបាននឹងកំពុងឈានដល់ការបាត់បង់ដោយមកដល់បច្ចុប្បន្នត្រូវបានផុតពូជនៅប្រទេសបង់ហ្លាដេស សិង្ហបូរី និងតៃវ៉ាន់ទៅហើយ។ ដោយឡែកនៅកម្ពុជា ខ្លាពពកមានវត្តមាននាភូមិភាគឦសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា៕



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


