Connect with us

ព័ត៌មានជាតិ

បង្រ្កាបករណីគ្រឿងញៀននៅផ្ទះសំណាក់ L.S ឃាត់មនុស្សប្រុស ស្រី១៥នាក់

បានផុស

នៅ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះបង្រ្កាបភ្លាមៗបន្ទាប់ពីទទួលព័ត៌មានយ៉ាងច្បាស់ថា មានជនសង្ស័យកំពុងសង្ងំជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះសំណាក់មួយកន្លែងព្រមទាំងដកហូតថ្នាំញៀនជាច្រើនកញ្ចប់ និងឃាត់ខ្លួនជាច្រើននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីរាត្រីថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២១ នៅផ្ទះសំណាក់យីហោ(L.S)ដែលមានទីតាំងនៅផ្លូវលេខ៥៣កែង១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា បន្ទាប់ពីលោកបានទទួលព័ត៌មានយ៉ាងច្បាស់ការថា នៅទីតាំងផ្ទះសំណាក់ខាងលើនេះ កំពុងប្រមូលផ្ដុំដោយជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀននោះ លោកក៏បានដឹកនាំកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ ចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែងតែម្តង នៅទីតាំង​នោះ ព្រមទាំងឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន១៥នាក់ (ស្រី៥នាក់) និងដកហូតថ្នាំញៀនជាច្រើនកញ្ចប់តូចនិងធំ បញ្ជូនក្រុមជនសង្ស័យទៅតេស្ដសំណាកនិងបន្តនិតិវិធីតាមផ្លូវច្បាប់៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម