Connect with us

កូវីដ-១៩

បំបែកកំណត់ត្រាថ្មី! ថៃ រកឃើញអ្នកឆ្លងកូវីដ ១១,៧៨៤ករណី

បានផុស

នៅ

ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃចន្ទនេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ១១,៧៨៤ករណី និងស្លាប់ ៨១នាក់។

ក្នុងចំណោមការឆ្លងថ្មី មាន ១១,៦៨៤ករណីជាប្រជាជនទូទៅនិង ១០០ ករណីជាអ្នកទោសក្នុងពន្ធនាគារ។

ចាប់តាំងពីថ្ងៃទី១ខែមេសាមក នៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ៣៨៦,៣០៧នាក់ ក្នុងនោះមាន ២៦២,២២៥នាក់បានជាសះស្បើយ។

ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក មានការឆ្លងសរុប ៤១៥,១៧០ ករណី ក្នុងនោះមាន ២៨៩,៦៥១នាក់ បានជាសះស្បើយ។

Thailand expands lockdown areas as COVID-19 cases surge | ABS-CBN News

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ៣,៣២៨ នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ៣,៤២២នាក់។

គួរបញ្ជាក់ថា កំណត់ត្រាចាស់នៃករណីឆ្លងកូវីដខ្ពស់បំផុតប្រចាំថ្ងៃរបស់ថៃ គឺកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលមាន ១១,៣៩៧ករណី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ធ្ងន់ធ្ងរទៅៗ វៀតណាម រកឃើញអ្នកឆ្លងកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រាថ្មី ឡើងដល់ជិត ៦ពាន់ករណីឯណោះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម