KPT+
ដោះស្រាយយ៉ាងណាមិនឱ្យកុំព្យូទ័រខូច ពេលទឹកកំពប់ចូល?
តើមានវិធីអ្វីអាចជួយដោះស្រាយបាន ប្រសិនទឹកកំពប់ចូលកុំព្យូទ័រ?
ពេលកុំព្យទ័រចូលទឹកភ្លាម ទោះបីមិនរលត់ហើយនៅអាចប្រើប្រាស់បានក៏ដោយ វិធីល្អបំផុតគឺ ដកភ្លើងចេញ និងបិទម៉ាស៊ីន ចៀសវាងការឆ្លងចរន្តបណ្ដាលឱ្យវាខូច។ បិទម៉ាស៊ីនរួច ត្រូវជូតទឹកខាងក្រៅឱ្យស្ងូត សឹមរើសយកវិធីជួសជុល២ខាងក្រោម៖

១. ជួសជុលនៅហាង

នេះជាវិធីល្អបំផុតហើយ ប្រសិនបើអ្នកមិនចេះដោះដូរកុំព្យូទ័រដោយខ្លួនឯងនោះទេ។ យកវាទៅហាងជួសជុលកុំព្យូទ័រ ឬទៅកាន់ហាងដែលអ្នកបានទិញ ប្រសិនបើនៅមានការធានា ព្រោះអាចកាត់បន្ថយការចំណាយទៅលើការជួសជុល។

២. ជួសជុលខ្លួនឯង

ប្រសិនមានឧបករណ៍គ្រប់គ្រាន់ ហើយចេះតិចនិកដោះនិងដាក់វិញ ការជួសជុលខ្លួនឯងនឹងអាចជួយសន្សំសំចៃប្រាក់ចំណាយ។ ដោះគ្រឿងចេញទាំងអស់ រួចប្រើសំឡីផ្តិត ឬជូតយកទឹកចេញពីគ្រឿងទាំងអស់នៃកុំព្យូទ័រ។ ក្រោយពីជូតរួចរាល់ យកវាទៅដាក់ហាលថ្ងៃ ដើម្បីឱ្យច្បាស់ថាវាគ្មានជាប់សំណើមទៀតទេ៕


ប្រែសម្រួល៖ សន្យា
ប្រភព៖ wikiHow
ចុចអាន៖ បញ្ឈប់ទម្លាប់មិនល្អ ៣ យ៉ាងនេះ ថ្មទូរសព្ទនឹងប្រើបានយូរ
ចុចអាន៖ ប្រើ Laptop ឱ្យជាប់បានយូរ មិនគួររំលងបច្ចេកទេស ១០ យ៉ាងនេះ
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


