ព័ត៌មានជាតិ
ចៃកា ផ្តល់កុំព្យូទ័រ ៤៦គ្រឿង ដល់សាលាបឋមអនុវត្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង
ដើម្បីឆ្លើយតបទៅនឹងសារៈសំខាន់នៃការអប់រំឌីជីថល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃកា) បានផ្ដល់កុំព្យូទ័រ ចំនួន ៤៦គ្រឿង ដល់សាលាបឋមអនុវត្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង។ ពិធីប្រគល់-ទទួលបានធ្វើឡើងនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង និងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងមកពីសាលារៀន និងវិទ្យាស្ថានគរុកោសល្យ។

បើតាមសេចក្តីប្រកាសព័ត៌មានបស់ចៃកា ការគាំទ្រនេះអាចធ្វើទៅបានតាមរយៈការចូលចំណែកពីមូលនិធិ KINOLD | Yasuaki Sugimoto Memorial ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើនការចូលប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន នៅកម្រិតថ្នាក់មូលដ្ឋាន ដោយធានាថាសិស្សានុសិស្សក៏អាចទទួលបានអត្ថប្រយោជន៍ពីឱកាសសិក្សាឌីជីថលផងដែរ។ នេះជាការរួមចំណែកដល់គោលដៅរយៈពេលវែងនៃការលើកកម្ពស់ការអប់រំប្រកបដោយសមធម៌ និងគុណភាពតាមរយៈ បច្ចេកវិទ្យា។
គួរជម្រាបដែរថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃកា) បានផ្ដល់ការគាំទ្រយូរអង្វែងដល់វិស័យអប់រំរបស់ប្រទេសកម្ពុជាតាម រយៈគំនិតផ្តួចផ្តើមដូចជាការបង្កើតវិទ្យាស្ថានគរុកោសល្យ ការសាងសង់សាលារៀន ការផ្តល់សម្ភារសំខាន់ៗ និងការបណ្ដុះ បណ្តាលគ្រូបង្រៀន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ចៃកា ក្នុងការពង្រឹងការអប់រំ នៅកម្ពុជា។

លើសពីនេះ ចៃកានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូពាក់ព័ន្ធ ដើម្បីគាំទ្រវិស័យអប់រំរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន៕





-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ២០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


