ជីវិតកម្សាន្ដ
ស្ងាត់ពីសិល្បៈក្នុងដំណាក់កាលកូវីដ ជុំ លីណូ ងាកមកចាប់មុខជំនួញទាំងនេះវិញ
ភ្នំពេញ ៖ តាមការកត់សម្គាល់អំឡុងពេលដែលជំងឺកូវីដ-១៩បាននឹងកំពុងរាតត្បាតមានរយៈពេលប្រមាណ២ឆ្នាំ គេសង្កេតឃើញមានអ្នកសិល្បៈជាច្រើនបានបាត់បង់ប្រាក់ចំណូលស្ទើរតែទាំងស្រុងពីការច្រៀងសម្ដែងនិងថតភាពយន្ដជាដើម។

ដោយសារតែកត្តានៃបញ្ហាផ្ទុះជំងឺកូវីដ-១៩នេះហើយ ទើបធ្វើឲ្យតារាខ្មែរមួយចំនួនងាកមកបន្ថែមអាជីពថ្មី ដើម្បីទប់ទល់កុំឲ្យប្រឈមជួបវិបត្តិសេដ្ឋកិច្ច។ជាក់ស្តែងគេកត់សម្គាល់ឃើញតារាចម្រៀង-សម្តែងស្រីជាច្រើននៅឆ្នាំ២០២១នេះបានបន្ថែមមុខរបរថ្មីក្រៅពីអាជីពសិល្បៈ។

ដោយឡែកបើក្រឡេកទៅមើលតារាចម្រៀងលោក ជុំ លីណូ ស្របពេលដែលអាជីពសិល្បៈសព្វថ្ងៃហាក់ស្ងប់ស្ងាត់តាមឆាកតន្ត្រីបន្តិចក្តីតែតារាប្រុសរូបនេះ បានប្រែក្លាយខ្លួនមកចាប់យកមុខរបរថ្មីដែលកំពុងមាននៅក្នុងដៃស្រាប់និងទទួលបានការគាំទ្រពីមហាជន។

បើតាមការបង្ហើបពីលោក ជុំ លីណូ បានឲ្យដឹងថា មុខរបរបន្ថែមបច្ចុប្បន្នរបស់លោកគឺរកស៊ីលើវិស័យអចលនទ្រព្យ ទិញលក់រថយន្តនិងផលិតផលប្រេងសណ្តែកផ្កាយជាដើម។ គេសង្កេតឃើញក្រៅតែទទួលបានការគាំទ្រពីអតិថិជនជាច្រើននោះលោក ជុំ លីណូ ក៏បានផ្តល់ទំនុកចិត្តខ្ពស់លើសេវាកម្មទាំងនេះផងដែរ។
សូមបញ្ជាក់ដែរថា ថ្វីត្បិតតែបច្ចុប្បន្នកំពុងជួបបញ្ហានៃវិ បត្តិកូវីដ-១៩ដែលធ្វើឲ្យបណ្តាអ្នកសិល្បៈមួយ ចំនួនត្រូវផ្អាក ឬ ពន្យារពេលយ៉ាងណាក្តីតែសម្រាប់តារាចម្រៀងលោក ជុំ លីណូ នៅតែរក្សាបានទីផ្សារគាំទ្រខ្ពស់ដដែល៕
ដោយ ៖ ចាន់រ៉ា

-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


