Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់​នឹងធ្វើ​សម​យុទ្ធជា​មួយ​​​បារាំង ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិ​ការ ការពារ​ជាតិអឺរ៉ុប​

បានផុស

នៅ

ខណៈ​ស្ថានភាព​ពិភពលោក កាន់​តែ​ពិបាក​ស្មាន​ ដោយសារ​តែ​ជម្លោះ​ភូមិសាស្រ្ត​នយោបាយ​ និង​ប្រដាប់​អាវុធ​ជា​បន្ត​បន្ទាប់ មេដឹក​នាំ​បារាំងនិងអាល្លឺម៉ង់បានប្តេជ្ញាចិត្ត​ ចំពោះកិច្ចសហប្រតិបត្តិការការពារជាតិ​កាន់តែស៊ីជម្រៅ រួមទាំងការទប់ស្កាត់នុយក្លេអ៊ែរ ខណៈ​ប្រទេស​ទាំង​ពីរ​បាន​ស្វែងរកដំណោះ​ស្រាយ​​ ដែល​ធ្លាប់​ទាស់​ទែង​គ្នា លើ​​គម្រោងយន្តហោះចម្បាំង​រួមគ្នា​ដ៏សំខាន់​មួយ​កាល​ពី​ដើម​ឆ្នាំ​នេះ​។

ថ្លែង​ជាមួយប្រធានាធិបតី​បារាំង លោក Emmanuel Macron ក្នុង​សន្និសីទសារព័ត៌​មានមួយ បន្ទាប់​ពីកិច្ចប្រជុំរួមគ្នា​របស់រដ្ឋាភិបាល​ទាំង​ពីរ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និយាយថា នៅឆ្នាំ​នេះ​នឹង​ឃើញកងទ័ពអាល្លឺម៉ង់ចូលរួមសមយុទ្ធនុយក្លេអ៊ែរ​ជាមួយ​យោធាបារាំង។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន France 24 នៅ​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២៦ ។

យន្តហោះ​ចម្បាំង​បារាំង​។ រូបភាព៖ France 24
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមានប្រសាសន៍ថា៖ « នេះ​គឺជាការបំពេញបន្ថែម​ដល់​ការចូលរួម ​និងការទប់ស្កាត់នុយក្លេអ៊ែរ​របស់យើង​នៅក្នុងអង្គការ​ណាតូ ដែល​យើងនៅតែប្រកាន់ខ្ជាប់»។

យ៉ាង​ណា លោក Macron ធ្លាប់​បាន​លើក​ឡើង​កាលពីដើមឆ្នាំ​នេះថា អាល្លឺម៉ង់​គឺជា​ប្រទេសមួយ​ក្នុងចំណោមប្រទេសចំនួន៨ ដែលបានយល់ព្រមចូលរួម​ក្នុង​គម្រោងទប់ស្កាត់នុយក្លេអ៊ែរដឹកនាំ​ដោយបារាំង។

លោក​បាន​សង្កត់ធ្ងន់ថា បារាំង ជាប្រទេស​មួយក្នុងចំណោម​ប្រទេសមហាអំណាច​នុយក្លេអ៊ែរពីររបស់​អឺរ៉ុបខាង​លិច រួមជាមួយចក្រភពអង់គ្លេស ព្រម​ទាំង​​រក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើ​ការសម្រេចចិត្ត​ ចំពោះ​នុយក្លេអ៊ែរ។​

គួរ​បញ្ជាក់​ថា ការពិភាក្សា​អំពីអនាគត​នៃកិច្ចសហប្រតិបត្តិការការពារជាតិរបស់​ប្រទេសទាំងពីរបាន​កើតឡើង​ បន្ទាប់ពីការដួលរលំនៃគម្រោងយន្ត​ហោះចម្បាំងរួមគ្នា​ដ៏សំខាន់មួយ​កាលពីដើមឆ្នាំនេះ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម