កីឡា
ចំណុចពិសេសរបស់កីឡដ្ឋាន MetLife ត្រៀមរៀបចំវគ្គផ្តាច់ព្រ័ត្រ World Cup 2026
កីឡដ្ឋាន New York New Jersey Stadium ឬ MetLife មានលក្ខណៈពិសេសជាច្រើន រហូតត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) សម្រេចជ្រើសរើស ដើម្បីរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup 2026 រវាងក្រុមជម្រើសជាតិ អាហ្សង់ទីន ទល់នឹង អេស្ប៉ាញ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2026 រវាងក្រុមពពកស អាហ្សង់ទីន ទល់នឹង អេស្ប៉ាញ ត្រូវបានកំណត់នឹងរៀបចំការប្រកួតនៅកីឡដ្ឋាន MetLife ក្នុងទីក្រុង East Rutherford រដ្ឋ New Jersey នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៦។
កីឡដ្ឋាន MetLife នេះ ត្រូវបានគេដឹង ថា ជាកីឡដ្ឋានដ៏ទំនើបបំផុតមួយនៅក្នុងប្រទេសសហរដ្ឋអាមេរិក។ ទីនេះជាទឹកដីប្រកួតកីឡាបាល់ទាត់អាមេរិក (NFL) របស់ក្លិប ២ រួមមាន New York Giants និង New York Jets។

កីឡដ្ឋាន MetLife ជាកីឡដ្ឋានធំបំផុត ដែលមានមូលដ្ឋាននៅជិតទីក្រុងញូវយ៉ក។ កីឡដ្ឋាននេះ មានសមត្ថភាពផ្ទុកអ្នកទស្សនាបានចំនួន ៨២,៥០០ នាក់។ ចំណុចពិសេសរបស់កីឡដ្ឋាននេះ ក្រៅពីការមានទីតាំងធំទូលាយ វាក៏នឹងផ្តល់ឱ្យអ្នកគាំទ្រមានភាពងាយស្រួលមកទស្សនាផងដែរ ដោយសារតែវាមានទីតាំងនៅជិតទីក្រុង ញូវយ៉ក ដែលជាទីក្រុងអន្តរជាតិដ៏ធំមួយ។ នៅជុំវិញកីឡដ្ឋាននេះ សូម្បូរទៅដោយសណ្ឋាគារ អាកាសយានដ្ឋានអន្តរជាតិ និងសេវាកម្មទេសចរណ៍ច្រើនប្រភេទសម្រាប់អ្នកគាំទ្រមកពីជុំវិញពិភពលោក។
បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធក្នុងកីឡដ្ឋាននេះ ដើមឡើយទីលានត្រូវបានក្រាលដោយស្មៅសិប្បនិមិត ប៉ុន្តែដើម្បីតម្រូវឱ្យត្រូវតាមស្តង់ដារបស់ FIFA ក៏បានកែប្រែមកក្រាលស្មៅធម្មជាតិវិញ ដែលជាប្រភេទស្មៅធម្មជាតិកូនកាត់ មានតម្លៃរាប់លានដុល្លារ។ ទីលាននេះមាន ស្មៅធម្មជាតិ ៩៥% (លាយបញ្ចូលរវាងស្មៅ Kentucky Bluegrass និង Perennial Ryegrass) ហើយភ្ជាប់ជាមួយសរសៃសិប្បនិម្មិត ដើម្បីបង្កើនភាពរឹងមាំ និងស្ថិរភាព។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀត គឺកីឡដ្ឋាននេះ បានធ្វើការកែលម្អជាច្រើន ដូចជា ការរៀបចំកៅអីអង្គុយថ្មី បន្ទប់សម្រាប់កីឡាករធំទូលាយ និងប្រព័ន្ធផ្សាយការប្រកួតមានភាពទំនើប។ អ្នកគាំទ្រ ដែលទស្សនាតាមកញ្ចក់ទូរទស្សន៍ នឹងទទួលបានការទស្សនាដោយត្រជាក់ភ្នែក ដោយសារទីនេះមានប្រព័ន្ធគាំទ្រការផ្សាយតាមទូរទស្សន៍ទូទាំងពិភពលោក រួមមានកាមេរ៉ាទំនើប និងបច្ចេកវិទ្យាឌីជីថលដែលអាចផ្តល់ការផ្សាយដែលមានគុណភាពខ្ពស់ទៅកាន់អ្នកទស្សនា។
កីឡដ្ឋាននៅទីក្រុង East Rutherford មួយនេះ មានលក្ខណៈពិសេសជាច្រើនទៀត ដែលជាហេតុធ្វើឱ្យ FIFA បានរំលងកីឡដ្ឋានទំនើបជាងនេះដូចជា SoFi Stadium ជាដើម មកជ្រើសរើសកីឡដ្ឋាននេះវិញ។ ដូច្នេះទាំងអ្នកគាំទ្រទៅទស្សនាផ្ទាល់ និងតាមកញ្ចក់ទូរទស្សន៍ នឹងទទួលបានអារម្មណ៍ទស្សនាដ៏ប្លែកសម្រាប់វគ្គផ្តាច់ព្រ័ត្រ World Cup 2026 រវាង អាហ្សង់ទីន និង អេស្ប៉ាញ៕

អត្ថបទ៖ សេម កុសល
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


