Connect with us

កូវីដ-១៩

១ថ្ងៃរកឃើញវីរុសកូវីដ-១៩ Delta ៣៦ករណី មានបុគ្គលិក សុខាភិបាលឆ្លង ៨នាក់

បានផុស

នៅ

ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ សីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្នុងរយៈពេល១ថ្ងៃ នៅថ្ងៃទី០៣ សីហានេះ កម្ពុជារកឃើញវីរុសកូវីដ-១៩បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៦ករណីបន្ថែមទៀតក្នុងសហគមន៍ ខណៈមានបុគ្គលិកសុខាភិបាលឆ្លងចំនួន ៨នាក់ ដោយ៥នាក់នៅភ្នំពេញ ២នាក់នៅខេត្តឧត្ដរមានជ័យ និង១នាក់នៅខេត្តសៀមរាប។ ក្នុងចំណោមទាំង៣៦ករណីនោះ រាជធានីភ្នំពេញ ៥នាក់ ឧត្តរមានជ័យ ៩នាក់ សៀមរាប ១៨នាក់ និងកំពង់ធំ ៤នាក់។

បើតាមក្រសួងសុខាភិបាល គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងបាន​រកឃើញ​ករណីឆ្លងវីរុសបំប្លែងថ្មីនេះសរុបចំនួន២៦០នាក់ ក្នុងនោះស្រ្តីមានចំនួន ១២៥នាក់។

សេចក្តីជូនព័ត៌មានដដែល បាន​ក្រើនរម្លឹកដល់ប្រជាពលរដ្ឋ​នៅទូទាំងប្រទេស បន្តប្រុងប្រយ័ត្នខ្ពស់និងការពារខ្លួន គោរពតាមការណែនាំរបស់ក្រសួង កុំទៅជួបជុំនៅកន្លែងមានមនុស្សអ៊ូអរច្រើន កន្លែងបិទជិត កុំទទួលទានបាយរួមគ្នា ឬបង្កឱ្យមានការជួបជុំក្នុងពិធីភ្ជាប់ពាក្យឬពិធីបុណ្យទានអ្វីមួយ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងបន្តគ្នា ខណៈការចម្លង​បច្ចុប្បន្ន​មាន​សន្ទុះកើនឡើងលើយុវវ័យដែលជាក្រុមដើរចល័តចេញក្រៅផ្ទះនិងជួបជុំមិត្តភក្តិ៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម