Connect with us

ព័ត៌មានជាតិ

ចំណតរថយន្តក្រុងឆ្លាតវៃ នឹងមានបំពាក់ Wifi ទូATM និងកាមេរ៉ាផងដែរ!

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើម​សិក្សា ជាមួយអ្នកជំនាញការជប៉ុន លើគម្រោង​​ «ចំណតរថយន្តក្រុងឆ្លាតវៃ»ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការឲ្យដឹងពីលោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជ ធានីភ្នំពេញ។

លោក នួន ផារ័ត្ន ដែលកាលពីថ្ងៃទី៥ ខែសីហា បានធ្វើជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចូលរួមពិធីចុះហត្ថលេខា លើកំណត់ហេតុកិច្ចប្រជុំ គម្រោងទីក្រុងវៃឆ្លាត ស្តីពី ការរៀបចំ «ចំណតរង់ចាំរថយន្តក្រុងវៃឆ្លាត» ក្នុងរាជធានីភ្នំពេញ និងដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលគម្រោងរួម (JCC) លើកទី១ ជាមួយតំណាងក្រសួងដែនដី រចនាសម្ព័ន្ធ​ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន (MLIT) តំណាងស្ថានទូតជប៉ុន និងតំណាងដៃគូជប៉ុន ព្រមទាំង​តំណាង​មន្ទីរសាធារណការ និងជញ្ជូនរាជធានីភ្នំពេញ រដ្ឋាករដឹកជញ្ជូនសាធារណៈរថយន្តក្រុង ស្នងការនគរបាលរាជធានីភ្នំពេញ តំណាងមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ និងមន្ត្រីចម្រុះ រដ្ឋបាលរាជធានីភ្នំពេញ។

នៅពេលដែល «ចំណតរថយន្តក្រុងឆ្លាតវៃ» រៀបចំរួចរាល់ គេរំពឹងថា នឹងកាន់តែផ្ដល់ភាពងាយស្រួ​ល ដល់ការរង់ចាំ របស់អ្នកធ្វើដំណើរ តាមរយៈរថយន្តក្រុងសាធារណៈ ក្នុងរាជធានីភ្នំពេញ។ អ្វីជាការកត់​សម្គា​ល់ បើ​តាមរូបភាពមួយសន្លឹក ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញថា «ចំណ​តរថយន្តក្រុងឆ្លាតវៃ» នេះ គឺពិតជាទំនើបមែនទែន ដោយរួមមាន៖ ការដាក់ Wifi ទូATM កាមេរ៉ាសុវត្ថិភាព និងព័ត៌​មាន អំពីចរាចរណ៍ជាដើម៕ (ដោយ)៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម