Connect with us

ព័ត៌មានជាតិ

ម៉ូតូ​កង់​បី​ឥណ្ឌា​សម្រុក​ដាក់​លក់ ព្រោះ​គ្មាន​ម៉ូយ​ជិះ ដោយសារ​ខ្លាច​ឆ្លង​កូ​វីដ

បានផុស

នៅ

​ភ្នំ​ពេ​ញ ៖ ម៉ូតូ​កង់​បី​ឥណ្ឌា​ ដែល​ពី​ដំបូង​ឡើយ ​អ្នក​ដំណើ​រចូលចិត្ត​ជិះ​នោះ តែ​ដល់ពេល​ជំងឺ​កូ​វីដ​១៩​ឆ្លង​រាលដាល​ដល់​សហគមន៍​ធ្វើ​ឲ្យ​អ្នកដំណើរ​លែង​ហ៊ាន​ជិះ​ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​ដ៏​សាហាវ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​រៀប​រាប់​ពី​លោក ប៊ុន ថេប ជា​អ្នក​ទទួល​ទិញ លក់​ម៉ូតូ​កង់​បី​ឥណ្ឌា​នៅ​គល់​ស្ពាន​អាកាស​ក្បាលថ្នល់​ក្នុង​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ក្នុង​អំឡុង​ពេល​ដែល​ជំងឺ​កូ​វីដ​១៩​ឆ្លង​រាលដាល​ដល់​សហគមន៍​យ៉ាងខ្លាំង​ក្លា​ រហូតដល់​មាន​ការបិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​និង​ខេត្តកណ្តាល​មក​ឃើញថា​ អ្នកដំណើរ​លែង​ហ៊ាន​ជិះ​កង់​បី​ឥណ្ឌា ព្រោះតែ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​បើ​ទោះបី​ម្ចាស់​កង់​បី​ខិតខំ​រក្សា​អនាម័យ​ដោយមាន​ដាក់​អាកុល ​ឬ ​ដាក់​របាំង​ទប់ស្កាត់​ការ​និយាយ​ស្តី​ទៅ​ខ្ទាត​ទឹកមាត់​ពី​អ្នក​បើកបរ​មក​អ្នក​អង្គុយ​ក្រោយ​ក៏​ពុំ​មាន​អ្នក​ដំណើរ​ហ៊ាន​ជិះ​ដែរ​។​ ដូច្នេះ​អ្នក​ប្រកប​អាជីវកម្ម​រត់​កង់​បី​ឥណ្ឌា​បាន​យក​កង់​បី​មក​ដាក់​លក់​ជា​បន្តកន្ទុយ​គ្នា​ក្នុង​តម្លៃថោក​ក៏ដោយ​។

លោក ប៊ុន ថេប បាន​បញ្ជាក់​ថា កង់​បី​ឥណ្ឌា​នេះ​ភាគច្រើន​បងប្អូន​ប្រជាពលរដ្ឋ​លោក​ទិញ​ពី​ក្រុមហ៊ុន​គឺ​បង់​រំ​លោះ​ជា​រៀងរាល់ខែ​។​ តែ​ចៃដន្យ​ជំងឺ​កូ​វីដ​១៩​នេះ​ បាន​ឆ្លង​រាលដាល​ដល់​សហគមន៍​មក​ទើប​ធ្វើ​ឲ្យ​អ្នក​ដំណើរ​លែង​ហ៊ាន​ជិះ​រហូតដល់​បងប្អូន​អ្នក​ប្រកប​អាជីវកម្ម​រត់​កង់​បី​ត្រូវ​លក់​គោក្របី​មក​បង់​រំ​លោះ​ហើយ​ខ្លះទៀត​សម្រេច​លក់​ យក​លុយ​បង់​ទៅ​ក្រុមហ៊ុន​ដោយសារ​ធុញទ្រាន់​និង​ការ​តាម​ទារ​លុយ​ពុំមាន​ការយោគយល់​ឡើយ​។

​ហើយ​កង់​បី​នេះ​ បើ​ទិញ​បង់​រំ​លោះ​មួយគ្រឿង​តិច​បំផុត​ជិត​៤០០០​ដុល្លារ​។​ តែ​ដល់ពេល​យកមក​លក់​នៅ​កន្លែង​បញ្ជរ​លក់បាន​មិន​ដល់​១៥០០​ដុល្លារ​ផង​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

Sokha Hotels

ព័ត៌មានពេញនិយម