ព័ត៌មានអន្ដរជាតិ
ក្មេងៗ និងអ្នកមានសុខភាពល្អ ក៏ជាចំណែកចម្លងរោគ ហើយត្រូវចាក់វ៉ាក់សាំងដើម្បីបញ្ឈប់វីរុសបំប្លែងខ្លួន
អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់អាមេរិកលោកវេជ្ជបណ្ឌិត Antony Fauci បានអំពាវនាវឲ្យមានការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដើម្បីបញ្ឈប់វីរុសកូវីដបំប្លែងខ្លួន ។
លោក Fauci បានសង្កត់ធ្ងន់ថា សូម្បីតែអ្នកដែលមិនមែនជាក្រុមហានិភ័យធំៗ ដូចជាក្មេងៗ និងអ្នកមានសុខភាពល្អក៏ដោយ នៅតែអាចរួមចំណែកក្នុងការរីករាលដាលនៃមេរោគ ហើយត្រូវតែចាក់វ៉ាក់សាំង ។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយទៅកាន់សារព័ត៌មាន USA Today ថា “អ្នកកំពុងរស់នៅក្នុងសង្គមមួយ ហើយប្រសិនបើអ្នកក្លាយជាយានសម្រាប់ចម្លងមេរោគ ពីអ្នកទៅអ្នកផ្សេង មានន័យថាអ្នកកំពុងជួយផ្សព្វផ្សាយមេរោគហើយ ។ ប្រសិនបើអ្នកអនុញ្ញាតឲ្យមេរោគចម្លងតាមកាលកំណត់ដោយសេរីនៅក្នុងសង្គម នោះវានឹងមានវីរុសបំប្លែងខ្លួន” ។
យោងតាមលោក Fauci បានឲ្យដឹងថា ប្រសិនបើវីរុសត្រូវបានអនុញ្ញាតឲ្យមានវីរុសបំប្លែងខ្លួន វាអាចបង្កើតវីរុសបំប្លែងខ្លួនដូចជា Delta ដែលឆ្លងលឿន និងរហ័សជាងវីរុសបំប្លែងខ្លួន Alpha ជាដើម ។

ទន្ទឹមនោះ សហរដ្ឋអាមេរិកបានណែនាំឡើងវិញជាបណ្តើរៗ ឲ្យពាក់ម៉ាសនៅទីសាធារណៈ ចំពេលមានការរីករាលដាលនៃវីរុសបំប្លែងខ្លួនឥណ្ឌា Delta ។
បន្ថែមពីនេះ ទោះបីជាមនុស្សពេញវ័យប្រមាណ ៧០ ភាគរយនៃប្រទេសនេះ ត្រូវបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏ចំនួនករណីឆ្លងនៅតែបន្តកើនឡើងយ៉ាងឆាប់រហ័សជាថ្មីម្តងទៀត និងលើសពីមធ្យម ១០ ម៉ឺនករណីក្នុងមួយថ្ងៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


