ព័ត៌មានអន្ដរជាតិ
៩៩,៩៩% នៃអ្នកចាក់វ៉ាក់សាំងបានពេញលេញ មិនអាចឆ្លងកូវីដធ្ងន់ធ្ងរឬស្លាប់ឡើយ
មនុស្សជាង ៩៩.៩៩% ដែលបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ពេញលេញ មិនមានករណីឆ្លងធ្ងន់ធ្ងរបណ្តាលឱ្យចូលមន្ទីរពេទ្យឬឈានដល់ការស្លាប់ឡើយ។ នេះបើយោងតាម ទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) ដែលចុះផ្សាយដោយសារព័ត៌មាន CNN។

ផ្អែកតាមទិន្នន័យពី CDC គិតត្រឹមថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១ មនុស្សជាង ១៦៤ លាននាក់នៅសហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងប្រឆាំង Covid-19 ពីរដូសពេញលេញ។ ទិន្នន័យដដែលនេះបង្ហាញថា មនុស្សប្រមាណ ១៥០៧ (០.០០១%) នាក់បានស្លាប់ ហើយមានមនុស្សចំនួន ៧១០១(០.០០៥%)នាក់ឆ្លងធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារវីរុសកូវីដ-១៩។ ប៉ុន្តែគួរកត់សម្គាល់ថា អ្នកជំងឺប្រហែល ៧៤% ក្នុងចំណោមអ្នកស្លាប់ជាមនុស្សវ័យចំណាស់អាយុ ៦៥ ឆ្នាំឡើង។ ក្នុងនោះអ្នកជំងឺដែលបានស្លាប់ចំនួន ៥ នាក់ក្នុងចំណោមពួកគេ មិនបានស្លាប់ដោយសារកូវីដទេ ទោះបីជាពួកគេឆ្លងកូវីដក៏ដោយ។

ថ្វីត្បិតករណីអ្នកជំងឺឆ្លងធ្ងន់ធ្ងរ និករណីស្លាប់ហាក់ដូចជាតួលេខខ្ពស់ ប៉ុន្តែបើប្រៀបធៀបទៅនឹងចំនួនសរុបនៃអ្នកចាក់វ៉ាក់សាំងរួចរាល់នៅទូទាំងសហរដ្ឋអាមេរិក ចំនួននេះមានមិនដល់ ១%នោះទេ។
យោងតាម CDC បញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន អ្នកចាក់វ៉ាកសាំងទាំងអស់មិនបានរកឃើញឆ្លងកូវីដ-១៩ ខ្ពស់ឡើយ ក្រោយទទួលបានវ៉ាក់សាំងពេញលេញរួចមក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រោយចាក់វ៉ាក់សាំងដូសទី៣ រាងកាយនឹងទទួលបានអត្ថប្រយោជន៍ទាំងនេះ
ចុចអាន៖ លម្អិត! វ៉ាក់សាំងដែលកម្ពុជាយកមកចាក់ដូសទី៣ មានប្រសិទ្ធភាពអស្ចារ្យប្រឆាំងកូវីដ និង Delta
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


