ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ជួបគ្រោះរញ្ជួយដីខ្លាំងក្លាកម្រិត ៧.៣ រ៉ិចទ័រ និងអាចបង្កការខូចខាតធ្ងន់ធ្ងរ
វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបាននិយាយថា គ្រោះរញ្ជួយដីនៅឯនាយសមុទ្រកម្រិត ៧.៣ រ៉ិចទ័រ បានវាយប្រហារខេត្ត Davao Oriental ភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះ ។
វិទ្យាស្ថាននេះបាននិយាយថា ការរញ្ជួយដីដែលបានកើតឡើងនៅវេលាម៉ោង ១ និង ៤៦ នាទីព្រឹក បានវាយប្រហារនៅជម្រៅ ៦៩ គីឡូម៉ែត្រ ចម្ងាយប្រហែល ៦៧ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Governor Generoso ។

ទីភ្នាក់ងារនេះបាននិយាយថា គ្រោះរញ្ជួយដីនេះអាចបង្កឲ្យមានការរំញ័រ និងបង្កការខូចខាតធ្ងន់ធ្ងរ ហើយវាត្រូវបានគេដឹងនៅបន្តកើតឡើងនៅខេត្ត South Cotabato នៅលើកោះ Mindanao និងរហូតដល់ខេត្ត Leyte នៅភាគកណ្តាលប្រទេសហ្វីលីពីន ។
គួរបញ្ជាក់ថា ហ្វីលីពីនមានសកម្មភាពគ្រោះរញ្ជួយដីញឹកញាប់ ដោយសារតែទីតាំងរបស់ប្រទេសនេះ ស្ថិតនៅតាមបណ្តោយខ្សែក្រវ៉ាត់មហាសមុទ្រប៉ាស៊ីហ្វិក “Ring of Fire” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


