ព័ត៌មានអន្ដរជាតិ
អាមេរិក សម្រេចចាក់វ៉ាក់សាំងដូសជំរុញ ដល់អ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ
និយតករអាមេរិកនៅថ្ងៃព្រហស្បតិ៍ (ថ្ងៃសុក្រនៅកម្ពុជា) បាននិយាយថា អ្នកផ្លាស់ប្តូរសរីរាង្គនិងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ អាចទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ដើម្បីការពារពួកគេឲ្យបានប្រសើរជាងមុន ស្របពេលវីរុសបំប្លែងខ្លួន Delta កំពុងបន្តវាយលុក។

សេចក្តីប្រកាសរបស់រដ្ឋបាលចំណីអាហារនិងឱសថ (FDA) គឺអនុវត្តចំពោះជនជាតិអាមេរិករាប់លាននាក់ដែលងាយរងគ្រោះ ជាពិសេសអ្នកផ្លាស់ប្តូរសរីរាង្គ អ្នកមានជំងឺមហារីក ឬជំងឺផ្សេងៗ។ ប្រទេសមួយចំនួនទៀត រួមទាំងបារាំងនិងអ៊ីស្រាអែល ក៏មានអនុសាសន៍ស្រដៀងគ្នានេះដែរ។
វាជាការពិបាកសម្រាប់វ៉ាក់សាំង ក្នុងការពង្រីកប្រព័ន្ធភាពស៊ាំដែលវាយលុកដោយជំងឺមួយចំនួន ដូច្នេះអ្នកជំងឺទាំងនោះមិនទទួលបានការការពារដូចគ្នាទៅនឹងមនុស្សដែលមានសុខភាពល្អទេ ហើយការសិក្សាតូចមួយបានបង្ហាញថា ការចាក់វ៉ាក់សាំងដូសជំរុញ អាចនឹងជាដំណោះស្រាយ។

លោកវេជ្ជបណ្ឌិត Rochelle Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ បាននិយាយថា “សកម្មភាពនេះ គឺដើម្បីធានាថា អ្នកងាយរងគ្រោះបំផុតរបស់យើង ត្រូវបានការពារប្រសើរជាងមុន ប្រឆាំងនឹងជំងឺកូវីដ-១៩”។
សំខាន់ ការសម្រេចចិត្តនេះគឺអនុវត្តចំពោះក្រុមហានិភ័យខ្ពស់ មិនមែនជាការបើកចំហសម្រាប់មនុស្សទូទៅនោះទេ។

ស្របពេលជាមួយគ្នានោះ ក្រុមមន្រ្តីសុខាភិបាលអាមេរិក ក៏កំពុងបន្តឃ្លាំមើលយ៉ាងដិតដល់ផងដែរ ថាតើនិងពេលណា ភាពស៊ាំរបស់ប្រជាជនថយចុះល្មម ដែលតម្រូវឲ្យមានការចាក់វ៉ាក់សាំងដូសជំរុញសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែពេលនេះ វ៉ាក់សាំងនៅតែបន្តផ្តល់ការការពារដ៏រឹងមាំសម្រាប់ប្រជាជនទូទៅ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ ងាយៗសោះ! អនុវត្ត ៥វិធីនេះ លែងភ័យឈឺដៃ ក្រោយចាក់វ៉ាក់សាំង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


