សុខភាព
ងាយៗសោះ! អនុវត្ត ៥វិធីនេះ លែងភ័យឈឺដៃ ក្រោយចាក់វ៉ាក់សាំង
មនុស្សមួយចំនួនបានត្អូញត្អែរអំពីការឈឺចាប់ត្រង់កន្លែងចាក់វ៉ាក់សាំងនៅលើដៃ ហើយមនុស្សមួយចំនួនទៀតបានរៀបរាប់អំពីផលរំខានខ្លាំងក្លា ក្រោយពេលចាក់។
នេះប្រហែលជាពួកគេ មិនទាន់ដឹងអំពីការត្រៀមខ្លួន មុននឹងទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩។

ដូចនេះ ដើម្បីចៀសវាងការឈឺដៃបន្ទាប់ពីចាក់វ៉ាក់សាំងសូមអនុវត្តដូចខាងក្រោម៖
១. ចៀសវាងការធ្វើលំហាត់ប្រាណខ្លាំងក្លា និងការប្រើដៃរបស់អ្នកច្រើនពេក មុនថ្ងៃចាក់វ៉ាក់សាំង។
២. ពាក់អាវរលុងៗ ដើម្បីសម្រួលដល់ការលើកដៃនៅពេលចាក់វ៉ាក់សាំង ដូច្នេះដៃអាវ នឹងមិនតឹងពេកទេ។
៣. ចាក់វ៉ាក់សាំងលើដៃ ដែលមិនសូវប្រើការ ដើម្បីកាត់បន្ថយចលនាឬការប្រើប្រាស់ដៃនោះ។
៤. ដកដង្ហើមវែងៗ បន្ធូរអារម្មណ៍។
៥. កុំខំប្រឹងធ្វើឲ្យសាច់ដុំរឹង កំឡុងពេលចាក់វ៉ាក់សាំង។ អ្នកអាចធ្វើសកម្មភាពផ្សេងទៀតដើម្បីបង្វែរអារម្មណ៍ពីការចាក់ថ្នាំ ដូចជាលេងទូរស័ព្ទ ទំពារស្ករគ្រាប់ ឬសម្លឹងមើលអ្វីផ្សេងៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Kapook
ចុចអាន៖ អ្នកវិទ្យាសាស្រ្តភ័យខ្លាចថា Delta មានសមត្ថភាពពិសេសបង្កើនការចម្លង ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងគ្រប់ដូស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


