ព័ត៌មានជាតិ
អង្គការសុខភាពពិភពលោក កោតសរសើរកម្ពុជាគ្រប់គ្រងជំងឺកូវីដបានល្អ តែកុំប្រហែសមេរោគបំប្លែងថ្មី
ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានធ្វើការកោតសរសើរប្រទេសកម្ពុជា ដែលបានគ្រប់គ្រងជំងឺកូវីដ១៩បានល្អប្រសើរ តែកុំប្រហែសមេរោគបំប្លែងថ្មីដែលកំពុងរាតត្បាតនៅក្នុងសហគមន៍។
ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការជាតិ ក្រោមប្រធានបទ«រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩»នៅថ្ងៃទី១៦ ខែសីហា នេះ លោកស្រី លី អាយឡិន ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានថ្លែងថា «រយៈពេលចុងក្រោយនេះ កម្ពុជាគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរទើបធ្វើឲ្យមេរោគថមថយឥទ្ធិពលនៃការចម្លង»។
លោកស្រី លី អាយឡិន បានបន្តថា កម្ពុជារៀបចំដំណើរការទប់ស្កាត់ និងគ្រប់គ្រងការចម្លងមេរោគកូវិដ១៩បានយ៉ាងល្អប្រសើរ ហើយកម្ពុជា គឺជាប្រទេសមួយទទួលបានជោគជ័យលើការចាក់វ៉ាក់សាំងនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។ ទោះយ៉ាងណាលោកស្រីរំលឹកឲ្យពលរដ្ឋបន្តអនុវត្តវិធានការសុខាភិបាលបន្ថែមទៀតព្រោះថា មេរោគបំប្លែងថ្មីកំពុងរាតត្បាតក្នុងសហគមន៍នៅឡើយ។
ចំណែកលោកស្រីប្រធានអង្គការយូនីសេហ្វ ប្រចាំកម្ពុជាវិញបានលើកឡើងដែរថា នៅក្នុងដំណាក់កាលនេះ កម្ពុជា ជិតឈានដល់ការគ្រប់គ្រងមេរោគដ៏កាចសាហាវបានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែមិនត្រូវបន្ធូរដៃឡើយ នៅពេលយើងជិតដល់គោលដៅហើយនោះ គឺត្រូវតែប្រយ័ត្ន និងរួបរួមគ្នាទើបផលអវិជ្ជមានមិនអាចវិលត្រឡប់មកវិញ ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា វិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធអនុវត្តបានយ៉ាងរលូន។ តែក៏មានពលរដ្ឋមួយចំនួនតូចមិនបានគោរពតាមនោះឡើយ ដោយសំអាងលើការចាក់វ៉ាក់សាំងរួចហើយមិនមានឆ្លងជំងឺនេះទៀតទេ។
លោកស្រីបានបន្តថា ការយល់នេះគឺមិនត្រឹមត្រូវទេព្រោះថា បើទោះជាមានវ៉ាក់សាំងក្នុងខ្លួនក៏ដោយក៏ត្រូវតែការពារដែរ ពិសេសវិធានការ៣ការពារនិង៣កុំដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាល។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា «ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល អង្គការជាតិ អន្តរជាតិ វិស័យឯកជននិងបងប្អូនប្រជាពលរដ្ឋទាំងអស់ នាពេលកន្លងមកនេះបានរួមចំណែកក្នុងការទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសពពួកបំប្លែងថ្មី ដូចជា អាល់ហ្វា និងដែលតា ក្នុងកម្រិតណាមួយក្តី យើងក៏មិនត្រូវមានអារម្មណ៍ស្កប់ស្កល់នឹងអ្វីដែលជាសមិទ្ធផលដែលយើងទទួលបានយ៉ាងលំបាកនេះ..យើងត្រូវតែរួបរួមគ្នាជាបន្តទៅទៀត ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លង និងបាត់បង់អាយុជីវិតជាបន្ថែមទៀត នៅក្នុងបរិបទនៃការប្រយុទ្ធជំងឺកូដ-១៩ នេះ»។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៨៦០៤១នាក់ អ្នកជាសះស្បើយចំនួន៨១២០២នាក់ និងអ្នកស្លាប់ចំនួន១៧០៤នាក់៕
អត្ថបទ ៖ សំអឿន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង