ព័ត៌មានជាតិ
ឃាត់បន្ថែមអ្នកជិះបញ្ច្រាសទិសដៅរង្វង់មូលវិមានឯករាជ្យបានកង់១២គ្រឿង និងម៉ូតូ៤គ្រឿងទៀត
សូមបងប្អូនអ្នកជិះកង់ហាត់ប្រាណកុំគិតថា ការជិះកង់បញ្ច្រាស់ទិសដៅអាចទៅបានខុសពីកម្លាំងម៉ាស៊ីនម៉ូតូឡាន បើសិនបងប្អូនហ៊ានជិះបញ្រ្ចាស់មិនគោរពតាមច្បាប់ចរាចរណ៍ដែលស្លាកសញ្ញាបម្រាមហាមឃាត់ទេ អាជ្ញាធរ និងសមត្ថកិច្ចនឹងចាប់ឃាត់ភ្លាមដូចម៉ូតូឡានដែរ។ ព្រោះការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាំមកនូវសុខសុវត្ថិភាពទាំងអស់គ្នា។

ជាក់ស្តែងនៅបរិវេណរង្វង់មូលវិមានឯករាជ្យ អ្នកជិះបញ្រ្ចាស់នៅតែមានបើទោះបីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានដាក់គោលដៅជាប្រចាំនៅទីនោះក៏ដោយ នៅតែមានអ្នកបំពានបើកបរបញ្រ្ចាស់ទៀត។
អាជ្ញាធរខណ្ឌដូនពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះថា ចាប់ពីម៉ោង១៩ និងដល់ម៉ោង២២យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបរបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ជាលទ្ធផលបានធ្វើការឃាត់ម៉ូតូចំនួន០៤គ្រឿង និងកង់ចំនួន១២គ្រឿង។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការអប់រំណែនាំបន្តតាមនីតិវិធី៕
អត្ថបទ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


