ព័ត៌មានជាតិ
លោក សុខ ទូច ព្រមានអ្នករក ស៊ីឈើ នៅស្រុកឆែប កុំពាក់ព័ន្ធនឹងការកាប់ឈើ នៅឧទ្យានតេជោសែន ឫស្សីត្រឹប!
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានព្រមានដល់អ្នករកស៊ីឈើ នៅស្រុកឆែប ខេត្តព្រះវិហារ ត្រូវដកខ្លួនចេញឲ្យហើយ កុំពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ឲ្យសោះ។
ការព្រមានយ៉ាងដូច្នេះ ខណៈដែលព្រៃឈើធម្មជាតិ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ ទោះបីជាក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិ របស់ឧទ្យាន ខិតខំប្រឹងប្រែងចុះអប់រំណែនាំ និងហាមឃាត់ការកាប់ទន្ទ្រាន យ៉ាងណាក៏ដោយ។

ក្នុងកិច្ចពិភាក្សាមួយ នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ លោកបណ្ឌិត សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា «ហើយខ្ញុំប្រាប់ទៀត អ្នកដែលរកស៊ីឈើ នៅឆែបហ្នឹង ដឹងខ្លួនដកខ្លួនឲ្យហើយ ថ្ងៃមុនខ្ញុំចាប់ ពីណាក៏ខ្ញុំចាប់ដែរ ខ្ញុំដឹង ថា ខ្ញុំគ្រោះថ្នាក់ជីវិត ប៉ុន្តែខ្ញុំត្រូវតែធ្វើ សម្រាប់មនុស្សជំនាន់ក្រោយ ហើយសូម្បីតែ១សរសៃសក់ ក៏ខ្ញុំអត់ដែលបានយកដែរ»។
ជាមួយគ្នានេះលោកបណ្ឌិត សុខ ទូច ដែលជាអ្នកមើលការខុសត្រូវ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេ ជោសែនឫស្សីត្រឹប ក៏បានបញ្ជាក់ដែរថា នៅពេលដែលលោកចាប់រថយន្តដឹកឈើ ឬក៏ឧបករណ៍កាប់ឈើបានហើយ គឺមិនឲ្យត្រឡប់ទៅវិញទេ ហើយលោកស្នើថា សូមកុំឲ្យមានអ្នកអន្ដរាគមន៍ឲ្យសោះ។

នៅក្នុងឱកាសនោះដែរ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានអំពាវនាវដល់យុវជន ដែលស្នេហាបរិស្ថាន សូមចូលរួមការពារ និងអភិរក្សសម្បត្តិធម្មជាតិ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដោយលោកនឹងផ្ដល់ប្រាក់ខែជូនផងដែរ។ លោកបណ្ឌិត សុខ ទូច បានថ្លែងថា «អញ្ចឹងបើយុវជនហ្នឹង ស្នេហាជាតិការពិតមែន យើងទៅទាំងអស់គ្នា ការងារខ្ញុំមានឲ្យធ្វើ ប្រាក់ខែមានទៀត ប៉ុន្តែវាមិនច្រើន ទៅនៅកូរ៉េទេ»។
សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាតេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ហើយមានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឲ្យមុខងារ ក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង៕ (ដោយ)៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


