ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល រកឃើញថា វ៉ាក់សាំងដូសទី៣ កាត់បន្ថយហានិភ័យនៃការឆ្លង គួរឲ្យកត់សម្គាល់
ការចាក់វ៉ាក់សាំង Pfizer ដូសទីបី បានបង្កើនការការពារពីការឆ្លងមេរោគនិងការធ្លាក់ខ្លួនឈឺធ្ងន់គួរឲ្យកត់សម្គាល់ ក្នុងចំណោមប្រជាជនដែលមានអាយុ ៦០ ឆ្នាំឡើង នៅក្នុងប្រទេសអ៊ីស្រាអែល បើប្រៀបធៀបទៅនឹងអ្នកដែលបានទទួលការចាក់ចំនួន ២ ដង។ នេះបើតាមការរកឃើញ ដែលបោះពុម្ភផ្សាយដោយក្រសួងសុខាភិបាល កាលពីថ្ងៃអាទិត្យទី២២ខែសីហា។

ទិន្នន័យនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមអ្នកជំនាញវ៉ាក់សាំងរបស់ក្រសួង កាលពីថ្ងៃព្រហស្បតិ៍ ហើយបានបង្ហោះទៅក្នុងគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអាទិត្យ បើទោះបីជាព័ត៌មានលម្អិតនៃការសិក្សា មិនត្រូវបានចេញផ្សាយក៏ដោយ។
របកគំហើញនេះ មានលក្ខណៈប្រហាក់ប្រហែលនឹងស្ថិតិដាច់ដោយឡែកដែលរាយការណ៍កាលពីសប្តាហ៍មុន ដោយអង្គការផ្តល់សេវាថែទាំសុខភាព Maccabi របស់អ៊ីស្រាអែលដែរ។

មន្រ្តីក្រសួងបាននិយាយថា ក្នុងចំណោមមនុស្សដែលមានអាយុ៦០ឆ្នាំឡើង ការការពារប្រឆាំងនឹងការឆ្លងមេរោគក្រោយចាក់ដូសទី៣បាន១០ថ្ងៃ គឺខ្ពស់ជាងក្រោយការចាក់ដូសទី២ រហូតដល់ទៅ៤ដងឯណោះ។
ទន្ទឹមនោះ ដូសទីបីសម្រាប់មនុស្សអាយុលើសពី ៦០ ឆ្នាំ បានផ្តល់ការការពារដល់ទៅ ៥ ទៅ ៦ ដង បន្ទាប់ពីរយៈពេល ១០ ថ្ងៃ ទាក់ទងនឹងជំងឺធ្ងន់ធ្ងរនិងការចូលសម្រាកនៅមន្ទីរពេទ្យ។

ក្រុមអាយុនេះ គឺងាយរងគ្រោះជាពិសេសចំពោះជំងឺកូវីដ-១៩ ហើយនៅអ៊ីស្រាអែល ពួកគេគឺជាក្រុមអាយុដំបូងដែលត្រូវបានចាក់វ៉ាក់សាំង នៅពេលយុទ្ធនាការចាក់ បានចាប់ផ្តើមកាលពីចុងខែធ្នូ។
អ៊ីស្រាអែល បានចាប់ផ្តើមការចាក់វ៉ាក់សាំងដូសទី ៣ ដល់មនុស្សអាយុលើសពី ៦០ ឆ្នាំកាលពីថ្ងៃទី ៣០ ខែកក្កដា។ ដូសទីបី ត្រូវបានផ្តល់ឲ្យតែចំពោះអ្នកដែលបានទទួលការចាក់ដូសទី ២ យ៉ាងហោចណាស់ប្រាំខែមុន ប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កុំបារម្ភ! វ៉ាក់សាំង Sinopharm មិនបង្កហានិភ័យជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាមឡើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


