ព័ត៌មានជាតិ
អាជ្ញាធរខេត្តនឹងពង្រីកការចាក់វ៉ាក់សាំងដល់កុមារ ទៅតាមស្រុកទាំងអស់ ជៀសវាងការកកស្ទះនៅក្នុងក្រុង
បច្ចុប្បន្នទីតាំងមានតែ ៣ កន្លែងគត់ ក្នុងក្រុងបាត់ដំបងដែលអាជ្ញាធររៀបចំដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់តែក្មេងៗសិស្សសាលាក្នុងក្រុងបាត់ដំបង ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំនោះ ដោយមានសភាពកកកុញគ្នាគ្មានសណ្តាប់ធ្នាប់ ដែលជាក្តីព្រួយបារម្ភខ្លាំងអំពី ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ប្រឈមនឹងនេះ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង នឹងជាអ្នកនាំពាក្យបានឲ្យដឹងថា អាជ្ញាធរខេត្តបាត់ដំបងចាប់ផ្តើម ប្រជុំដោះស្រាយភ្លាមៗ ដោយចាប់ផ្តើមរៀបចំពង្រីកមណ្ឌលផ្តល់វ៉ាក់សាំងដល់កុមារ នៅតាមបណ្តាស្រុកទូទាំងខេត្ត ដែលកុមារក្នុងវ័យនេះ មានជាង១៨ម៉ឺននាក់ ដោយចាប់ផ្តើមពីថ្ងៃទី២៦ខែសីហាតទៅ ដើម្បីបញ្ចៀសការកកកុញនិងបញ្ចៀសការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តមបញ្ជាក់ថា អាជ្ញាធរខេត្តកំពុងឲ្យមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ សហការជាមួយអាជ្ញាធរ និង ស្ថាប័នពាក់ព័ន្ធ រៀបចំមណ្ឌលសម្រាប់ផ្តល់វ៉ាក់សាំង ជូនដល់កុមារហើយ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានមានប្រសាសន៍ឲ្យដឹងថា បញ្ហាកកកុញ ក្នុងមណ្ឌលចាក់វ៉ាក់សាំងទាំង ៣ នៅក្នុង ក្រុងបាត់ដំបងនេះដោយសារតែ អាណាព្យាបាលរបស់ក្មេងៗ នៅតាមបណ្តាស្រុកនានា បានសម្រុកនាំកូនមកចាក់វ៉ាក់សាំងដែរ ហើយចំនួនក្មេងផងនឹងចំនួនអាណាព្យាបាលដែលនាំក្មេងមកផង ធ្វើឲ្យចំនួនទ្វេដង ទើបធ្វើឲ្យទីតាំងផ្តល់វ៉ាក់សាំងចង្អៀត បើទោះជាអាជ្ញាធរនិងមន្ត្រីសុខាភិបាលរៀបចំកៅអី រក្សាគម្លាត និង រៀបចំលេខរៀងត្រឹមត្រូវហើយយ៉ាងណាក៏ដោយ។ លោកបញ្ជាក់ថា តាមផែនការអាជ្ញាធរផ្តល់វ៉ាក់សាំងដល់ក្មេង សិស្សសាលា ក្នុងក្រុងបាត់ដំបងជាមុន ដែលមានចំនួន ១៥,៨២៦នាក់ នៅក្នុងស្រី ៦,៨២៦ នាក់ ដែលគិតត្រឹមថ្ងៃទី២៤ខែសីហា ផ្តល់វ៉ាក់សាំងដល់កុមារបាន ១២,១៦០នាក់ ក្នុងនោះស្រី ៦,៣៤២ នាក់។
លោក ផេង សិទ្ធី បានបញ្ជាក់ថា ចំនួនដែលចាក់វ៉ាក់សាំងនេះ គឺមានចំនួន៤០ភាគរយ គឺក្មេងៗដែលឪពុកម្តាយបាននាំកូនមកពីបណ្តាស្រុកនានា មិនមែនតែក្មេងក្នុងក្រុងបាត់ដំបងតែមួយនោះទេ ។

លោកអភិបាលក្រុងបាត់ដំបង បានទទូចស្នើឲ្យអាណាព្យាបាលកុមារនៅតាមបណ្តាស្រុកនានា កុំផ្អើលនាំគ្នាយកកូនៗមកចាក់វ៉ាក់សាំង ក្នុងក្រុងបាត់ដំបងដែលនាំឲ្យកកកុញ ខាតពេលវេលា និង ងាយប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ដោយសារការប្រជ្រៀតគ្នា ត្រូវរង់ចាំចាក់វ៉ាក់សាំងនៅតាមបណ្តាស្រុកដែលខ្លួនរស់នៅ ទៅតាមការរៀបចំរបស់អាជ្ញាធរនាពេលឆាប់ៗនេះ។
បើតាមមន្ត្រីសុខាភិបាលឲ្យដឹងថានៅព្រឹកថ្ងៃទី២៥ខែសីហានេះ ការពង្រីកមណ្ឌលចាក់វ៉ាក់សាំងដល់កុមារចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ បាន ដល់ស្រុកសំឡូត និង ស្រុកបវេលហើយ នឹង បន្តពង្រីកនៅតាមបណ្តាស្រុកផ្សេងទៀតផងដែរ ដើម្បីបញ្ចៀសការកកកុញ។ ហើយមណ្ឌលផ្តល់វ៉ាក់សាំងដល់ក្មេងៗនេះ មនុស្សចាស់ដែលមិនទាន់បានទទួលវ៉ាក់សាំងនាពេលកន្លងមកក៏អាចមកទទួលវ៉ាក់សាំងនៅទីនេះបានដែរ។



សូមបញ្ជាក់ថាបើតាមអាជ្ញាធរខេត្តឲ្យដឹងថា នៅក្នុងខេត្តបាត់ដំបង កុមារចន្លោះពីអាយុ១២ដល់ ១៧ឆ្នាំ មានចំនួន ១៨៧,៧៩៣ នាក់ ក្នុងនោះស្រី មានចំនួន ៩៣,០៥៤ នាក់ ខណៈបច្ចុប្បន្ននេះចំនួនដែលមកចាក់វ៉ាក់សាំងក្នុងមណ្ឌលទាំង ៣ ក្នុងក្រុងបាត់ដំបង បានជាង១ម៉ឺននាក់ហើយ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន



