ព័ត៌មានជាតិ
បញ្ជូនជនសង្ស័យ៣នាក់ ក្នុងករណីផ្សេងគ្នាចូលពន្ធនាគារព្រៃស
សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ដាក់ពន្ធនាគារជាមួយគ្នាថ្ងៃតែមួយនាល្ងាចថ្ងៃទី២៥ ខែសីហា បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ ឃាត់ខ្លួនបានជាបន្តបន្ទាប់រួចមក។
មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលអាវុធហត្ថបញ្ជូលទៅផ្តន្ទាទោសនោះមានឈ្មោះទី១ ឈ្មោះ ប៉ិន រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណី ផ្លោះរបងចូលលួចគាស់ផ្ទះប្រជាពលរដ្ឋបើកសេវាកម្មផ្ទេរ-ដកប្រាក់វីង មួយកន្លែង ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ចំនួន០២លើក ក្នុងអំឡុង ខែកក្កដា និង ខែសីហា ឆ្នាំ២០២១ យកបានទ្រព្យសម្បត្តិ អស់មួយចំនួន។ ជនសង្ស័យទី២ ឈ្មោះ ឯក សុខារ៉ូ ភេទប្រុស អាយុ៣១ឆ្នាំ មានរបរជាសន្តិសុខ ស្រុកកំណើត ឃុំច្រកពោន ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៧ សង្កាត់កន្ទោក ខណ្ឌកំបូល ត្រូវបានមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណី គាស់ទ្វារបន្ទប់ជួលលួចយកសម្ភារៈបានមួយចំនួន នៅចំណុច បន្ទប់ជួលលេខ១៦ ភូមិអូរឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យ បានសារភាពថា ខ្លួនបាន ធ្វើសកម្មភាពលួចរយៈពេល៣ឆ្នាំមកហើយ និងធ្លាប់ធ្វើសកម្មភាពលួចជាច្រើនលើក ថ្មីៗនេះបានចូលលួចក្នុងផ្ទះ ជនជាតិចិននៅម្តុំអូឌឹម បានលុយជាងមួយម៉ឺនដុល្លារ និងបានលួច នៅម្តុំបុរីពិភពថ្មីកំបូល បានម៉ូតូ០១គ្រឿង ហើយចុងក្រោយនេះ លួចនៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវកម្លាំងល្បាតអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនតែម្តង។
ជនសង្ស័យទី៣ ឈ្មោះ អាត ហេងឡុង ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចផ្ទះលេខA33 ផ្លូវលំ ភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ អន្តរាគមន៍ ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណីគំរាមកំហែងទារប្រាក់ពីម្តាយបង្កើត និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះជាច្រើនលើក ច្រើនសារ ដោយសារជនសង្ស័យនេះបានប្រើប្រាស់គ្រឿងញៀនរហូតគ្រប់គ្រងខ្លួនឯងលែងបាន៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១១ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ