ព័ត៌មានជាតិ
មន្ត្រី ៖ ជំនន់ទឹកភ្លៀងឆ្នាំនេះ អាចជួបបញ្ហាប្រឈមនៅតំបន់ខ្លះ រីឯជំនន់ទន្លេមេគង្គ ស្ថិតនៅកម្រិតមធ្យមប៉ុណ្ណោះ
មន្ត្រីនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនៅក្នុងឆ្នាំនេះ អាចជួបបញ្ហាប្រឈម នៅតាមបណ្ដាតំបន់មួយចំនួន រីឯទឹកជំនន់ទន្លេមេគង្គ ស្ថិតនៅក្នុងកម្រិតមធ្យមតែប៉ុណ្ណោះ។ ក្នុងនោះដែរ មន្ត្រីដដែល បានឲ្យដឹងដែរថា នៅក្នុងអំឡុងខែកញ្ញា និងខែតុលាខាងមុខនេះ ប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ច្រើន។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី កាលពីថ្ងៃទី២៦ ខែសីហាថា ទឹកជំនន់ ត្រូវបានគេចែកចេញជា៣ រួមមាន៖ ទឹកជំននរបបទន្លេមេគង្គ ដោយក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍កាលពីដើមថា នៅស្ថានីយ៍បាសាក់ចតុមុខ នៅរាជធានីភ្នំពេញ អាចមានកម្ពស់ក្នុងរង្វង់៩.៣០ម៉ែត្រ ដែលចាត់ទុកជាជំនន់មធ្យម។
ទី២. ទឹកជំនន់ ដែលកើតឡើងដោយភ្លៀងធ្លាក់នៅក្នុងស្រុក ឬហៅថា ជំនន់ទឹកភ្លៀង ដែលអំឡុងពេលនេះ កំពុងស្ថិតនៅក្នុងរដូវវស្សា ហើយខែកញ្ញា និងតុលាខាងមុខនេះ ជាទូទៅគឺនឹងមានភ្លៀងធ្លាក់ច្រើន។ ទី៣. ទឹកជំនន់ ដែលហូរមកពីប្រទេសថៃ ដែលប្រទេសកម្ពុជា ធ្លាប់ជួបជាញឹកញាប់ដែរ ជាពិសេសនៅខេត្តបន្ទាយមានជ័យ ដោយកាលពីឆ្នាំទៅក៏មានការជន់លិចដែរ ហើយទោះបីជាប្រទេសយើង មិនមានភ្លៀងក៏ដោយ តែបើបណ្ដាខេត្តនៅប្រទេសថៃ ដែលនៅជាប់ព្រំដែនប្រទេសកម្ពុជា កាលណាមានភ្លៀងធ្លាក់ខ្លាំង ហើយស្ថានភាពផ្ទៃដីរបស់គេខ្ពស់ជាងយើង ក៏អាចហូរចូលប្រទេសយើងបានដែរ។
លោក ចាន់ យុត្ថា បានថ្លែងបញ្ជាក់ថា «ដូចខ្ញុំបញ្ជាក់ជូនថា សម្រាប់ស្ថានភាពទន្លេមេគង្គ យើងគិតថា ជាជំនន់មធ្យម ប៉ុន្តែជំនន់ទឹកភ្លៀង អាចមានបញ្ហាប្រឈមនៅតំបន់មួយចំនួនដែរ ឥឡូវនេះយើងឃើញប្រឈមរួចហើយដែរ ដូចជានៅកោះកុង ខេត្តព្រះសីហនុអីជាដើម ប៉ុន្តែវាអាចកើតមាននៅតំបន់ផ្សេងៗទៀត ដូចជាតំបន់ទំនាបកណ្ដាលភាគពាយព្យអីជាដើមក៏វាអាច ប៉ុន្តែជំនន់ទឹកភ្លៀង វាមិនប៉ះពាល់ធ្ងន់ធ្ងរទេ ធម្មតាតែមានជំនន់ មានការប៉ះពាល់ហើយ ប៉ុន្តែវាមិនធ្ងន់ធ្ងរខ្លាំង ដូចជំនន់ទន្លេមេគង្គទេ ជំនន់ទន្លេមេគង់ បើវាធំខ្លាំង គឺវាប៉ះពាល់វិសាលភាព របស់វាធំ ឯជំនន់ទឹកភ្លៀង កាលណាវាកើតនៅតំបន់ណាមួយ ភ្លៀងគំហុកនៅកន្លែងណាមួយ វាច្រើនតែប៉ះពាល់នៅតំបន់ហ្នឹង ហើយក្នុងរយៈពេលមួយខ្លី បន្ទាប់មកទឹកក៏វាស្រកអស់ទៅ»។
អ្នកនាំពាក្យ ក្រសួងធនធានទឹក បានឲ្យដឹងបន្តទៀតថា នៅក្នុងរដូវវស្សានៅក្នុងឆ្នាំនេះ អាចនឹងមានភ្លៀងធ្លាក់ច្រើនថែមទៀត ជាពិសេសនៅក្នុងខែកញ្ញា និងខែតុលាខាងមុខ។ ក្រសួងធនធានទឹក និងឧតុនិយម បាននឹងកំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពអាកាសធាតុ ជាពិសេសបញ្ហាភ្លៀងធ្លាក់នេះ ហើយប្រសិនបើមានអ្វីវិវត្តថ្មី ក្រសួងនឹងចេញសេចក្ដីជូនដំណឹង ជូនប្រជាពលរដ្ឋ និងសាធារណជនឲ្យបានដឹង។
ជាមួយគ្នានេះ មន្ត្រីជាន់ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទំនាប ឬនៅតំបន់ក្បែរផ្លូវទឹកនានា សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ អំពីបញ្ហាគ្រោះទឹកជំនន់នេះ ជាពិសេសជំនន់ទឹកភ្លៀង ខណៈបច្ចុប្បន្នយើងកំពុងស្ថិតនៅរដូវវស្សា ហើយអាចមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀត៕
(ដោយ)៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ