ព័ត៌មានជាតិ
កម្ពុជាប្រកាសគាំទ្រការស្វែងរកប្រភពដើម នៃមេរោគកូវីដ-១៩ បែបវិទ្យាសាស្ត្រ
ប្រទេសកម្ពុជា តាមរយៈក្រសួងសុខាភិបាលបានប្រកាសគាំទ្រការស្វែងរកប្រភពដើម នៃមេរោគកូវីដ-១៩ បែបវិទ្យាសាស្ត្រ និងប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ឧបាយកលនយោបាយលើលទ្ធផលវិទ្យាសាស្ត ហើយដាក់បន្ទុកដល់អ្នកដទៃ ដោយគ្មានភស្តុតាងច្បាស់លាស់នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ។
ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា “ការងារស្រាវជ្រាវរកប្រភពរបស់ មេរោគកូវីដ-១៩ គឺជាការងារវិទ្យាសាស្ត្រសុទ្ធសាធ។ កម្ពុជាគាំទ្រក្នុងការស្វែងរកប្រភពនៃមេរោគនេះ តាម បែបវិទ្យាសាស្ត្រ និងប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់ឧបាយកលនយោបាយ លើលទ្ធផលវិទ្យាសាស្ត្រ (political manipulation) និងការដាក់បន្ទុកដល់អ្នកដ៏ទៃ ដោយគ្មានភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់”។
គួររំលឹកថា រហូតមកដល់ពេលនេះ ការស្វែងរកប្រភពដើមជំងឺវីរុសកូវីដ១៩ ត្រូវបានលោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ពីគោលជំហររបស់ភាគីចិន លើបញ្ហាស្វែងរកប្រភពដើម នៃជំងឺវីរុសនេះ ដោយលោកបានសង្កត់ធ្ងន់ថា គោលជំហររបស់ចិនលើបញ្ហាស្វែងរកប្រភពដើម ននៃជំងឺវីរុសជាសកល គឺមានលក្ខណៈច្បាស់លាស់ និងមិនប្រែប្រួល គឺចិនគាំទ្រ ការស្វែងរកប្រភពដើមជំងឺវីរុសជាបញ្ហាវិទ្យាសាស្ត្រ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


