ព័ត៌មានជាតិ
ក្រសួងកសិកម្ម បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ទប់ស្កាត់ជំងឺ ដុំពក លើស្បែកគោ-ក្របី
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើម បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ទប់ស្កាត់ជំងឺដុំពក លើស្បែកគោ-ក្របី ខណៈជំងឺនេះ បាននឹងកំពុងបន្តឆ្លងរាលដាល ដល់សត្វគោក្របីប្រមាណ៣ម៉ឺនក្បាល នៅទូទាំងប្រទេស។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះនៅលើគណនីហ្វេសប៊ុកនៅថ្ងៃនេះថា ក្រសួងបានបង្ហាញពីដំណើរវិវត្តន៍ និងវិធានការ នៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែក គោក្របី នៅកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ រួមទាំងបានជម្រាបជូន ពីបទពិសោធ និងវិធីសាស្ត្រព្យាបាលផងដែរ ។
លោករដ្ឋមន្ត្រី បានបន្តថា ទន្ទឹមនឹងការខិតខំប្រឹងប្រែង ក្នុងការតាមពិនិត្យ និងព្យាបាលសត្វគោដែលបានឆ្លងជំងឺដុំពកនៅលើស្បែកកន្លងមក ក្រសួងក៏បានខិតខំប្រឹងប្រែង ស្វះស្វែងរកបញ្ជាទិញវ៉ាក់សាំង ការពារជំងឺ ដុំពកស្បែកគោក្របី ក៏បានដំណើរការព្រមគ្នាផងដែរ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា« ប៉ុន្តែអ្វីដែលក្រសួង មិននឹកស្មានដល់នោះ ការរីរាលដាលនៃជំងឺឆ្លងនេះ បានរាលដាលយ៉ាងលឿន ពីបណ្តាខេត្តជាប់ព្រំដែនថៃ មកតំបន់ទំនាបកណ្តាល នៃប្រទេសកម្ពុជា ជាពិសេសនៅខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តព្រៃវែង ដែលមកទល់ពេលនេះ ជំងឺឆ្លងនេះបានធ្វើឲ្យប៉ះពាល់ និងធ្វើឲ្យសត្វគោឈឺ ចំនួនជាង៣០ ០០០ក្បាលហើយ។ ជាពិសេសបានឆ្លងទៅលើកូនគោ ដែលបានធ្វើឲ្យសត្វគោ បានងាប់មួយចំនួន និងដែលធ្វើក្រសួងមានការព្រួយបារម្ភជាខ្លាំង »។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ប៉ុន្តែអ្វីដែល យើងទទួលបានដំណឹងល្អ នាចុងសប្តាហ៍នេះ គឺទទួលបានវ៉ាក់សាំងចំនួន ២ម៉ឺនដូស នៅក្នុងដៃរួចហើយ ដែលបានបង្កលក្ខណៈគ្រាប់គ្រាន់ សម្រាប់ក្រសួង មានលទ្ធភាពចាប់ផ្តើមបើក យុទ្ធនាការចាក់វ៉ាក់សាំង ទប់ស្កាត់ជំងឺដុំពកស្បែកគោក្របី ដែលដឹកនាំដោយលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «ម្សិលមិញថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានចេញប្រតិបត្តិការចាក់នៅខេត្តត្បូងឃ្មុំ ។ ដោយឡែកថ្ងៃនេះ យើងបាន និងកំពុងបន្ត ចាក់វ៉ាក់សាំងការពារ ជំងឺដុំពកស្បែកគោ នៅក្នុងខេត្តកំពង់ចាមទៀត »។ លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្រសួងមានក្តីសង្ឃឹមថា វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោចំនួន៤ម៉ឺនដូស បន្ថែមទៀត នឹងមកដល់កម្ពុជា នៅសប្តាហ៍បន្ទាប់៕
អត្ថបទ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ